ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៦,១១,២០២០គណក្រុមការងារអន្តរក្រសួងមួយក្រុមដឹកនាំដោយឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការនិងដឹកជញ្ជូន …
លោក ណៃ ចំណង់ អគ្គនាយករងនាយកដ្ឋានសាធារណការ ។

លោក ទុំ សុវណ្ណ ប្រធានអង្គភាពលទ្ធកម្មនិង ក្រុមការងារមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវុត្ថុដឹកនាំដោយ

លោក យ៉ង ស៊ី ប្រធានការិយាល័យ លោក ស ចំរើន មន្ត្រីក្រសួង

បានចុះមកត្រួតពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគំរោងពង្រីកផ្លូវជាតិលេខ៤ដែលកំពុងស្ថាបនាដោយកងវិស្វ័កម្មតេជោហ៊ុន សែនសៀមរាប និងមន្ត្រីក្រុមការងារជាច្រើនរូបចូលរួមជាមួយ។

ជាកិត្តិយសក្នុងការចុះត្រួតពិនិត្យនេះក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៏ ខេង សុមេធ មេបញ្ជាការកងកម្លាំងវិស្វ័កម្មដែលគេផ្តល់រហ័សនាមថា លោកតាភ្នំ ១០០លើស ផងដែរ ។

ក្រោយការត្រួតពិនិត្យគណកម្មការអន្តរក្រសួងបានវាយតម្លៃខ្ពស់លើកិច្ចស្ថាបនាដែលកងវិស្វ័កម្មតេជោហ៊ុន សែនសៀមរាបគោរពបានតាមលក្ខណបច្ចេកទេសបទដ្ឋានប្លង់គំគូរស្ថាបត្យកម្មនៃការសាងសង់របស់ក្រសួងទាំងស្រុង ។


