ផ្ទុះអាវុ.ធ មួយប្រាវបាញ់គ្នាឯង នៅវរៈនគរបាលការពារព្រំដែនគោកលេខ៩០៥ ស្លាប់នគរបាល៣នាក់យ៉ាងហោចណាស់…

មានមន្រ្តីនគរបាល៣នាក់ នៅប៉ុស្តិ៍នគរបាលចុងព្រិច នៃវរៈនគរបាលការពារព្រំដែនគោកលេខ៩០៥ ក្នុងខេត្តឧត្តរមានជ័យ បានស្លាប់ភ្លាមៗ ក្រោយ ផ្ទុះ អាវុធមួយប្រាវ នាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី ហួតសុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Cpns។លោកស្នងការបានបញ្ជាក់ថា នគរបាលដែលបាន ស្លាប់៣នាក់នេះ រួមមានទី១៖ អនុសេនីយ៍ឯក អុំ ឈយ ជានាយរងប៉ុស្តិ៍ចុងព្រិច ទី២៖ អនុសេនីយ៍ឯក ហ៊ុន ប៊ី ជានាយប៉ុស្តិ៍ចុងព្រិច និងអនុសេនីយ៍ឯក ស្រេង រាសី ជានាយផ្នែកស៊ើបការ។លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា ករណីនេះ លោកអនុសេនីយ៍ឯក អុំ ឈយ ដែលនាយរងប៉ុស្តិចុងព្រិច បានយក អាវុធ ប្រភេទ Ak 47 បា ញ់ទៅលើ លោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជា នាយប៉ុស្តិ៍ចុងព្រិច និង អនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើបការ បណ្តាលឱ្យ ស្លាប់ ភ្លាមៗ នៅចំណុចលើផ្លូវយុទ្ធសាស្ត្រក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យហើយជនបង្កគឺលោកអនុសេនីយ៍ឯកអុំឈយបានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង ស្លាប់ នៅហ្នឹងកន្លែងតាមក្រោយតែម្តង។លោកឧត្តសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះមិនមែនផ្តើមចេញពីរឿងគំនុំនោះឡើយ ហើយជនដៃដល់ធ្លាប់បានសុំទៅមើលជំងឺសសៃប្រសាទកាលពីពេលកន្លងទៅមុនសុំមកបម្រើការងារវិញ៕ ប្រភព៖ Cpns

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram