ស្រុកព្រៃនប់- ម៉ោងជាង2 រសៀល ថ្ងៃទី07.11.2020 មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តចំនួន03គ្រឿងបុកប៉ះគ្នា…
នៅ ចន្លោះគីឡូម៉ែត្រ169.170 ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថារថយន្ត ម៉ាកព្រូស ពណ៌ស ស្លាកលេខ ភ្នំពេញ2M-9884 បើកបរដោយឈ្មោះ គុយ មន្នី ភេទ ប្រុស អាយុ35ឆ្នាំ មានទីលំនៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ភ្នំពេញ ទិសដៅ ភ្នំពេញ -ខេត្តព្រះសីហនុ មកដល់ចំណុចខាងលើរថយន្តមាន

ល្បឿនលឿន រេចង្កូតជ្រុលមកឆ្វេងដៃ ទៅប៉ះរថយន្តLexus Lx 570 ពណ៌ខ្មៅ ស្លាកលេខរដ្ឋ6-0027 អ្នកបើកបរឈ្មោះឡេង សំណាង ភេទប្រុស មុខរបរលក់ដូរមានទីលំនៅសង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទិសដៅផ្ទុយគ្នា និងប៉ះរថយន្តមួយគ្រឿង ទៀត ម៉ាកលុចសុិចRX300 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2I-0081 អ្នកបើកបរ ឈ្មោះចាន់ បូណា ភេទប្រុស អាយុ36ឆ្នាំ មានទីលំនៅ សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ ភ្នំពេញ។ ទោះជាយ៉ាងនេះក្តី ហេតុការណ៍នេះ ពុំបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ឡើយ៕





