កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនចោរម្នាក់ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ Zoomer X …

ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង០៧និង០០នាទី នៅត្រង់ចំណុច ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានករណីលួចម៉ូតូ មួយកើតឡើងបង្កដោយជនសង្ស័យម្នាក់ឈ្មោះ សុខ ទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង  បានធ្វើសកម្មភាពលួចយកម៉ូតូ ០១ គ្រឿង ម៉ាកZoomer X សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ-បៃតង ពាក់ផ្លាកលេខ ស្វាយរៀង 1F-1983 របស់ឈ្មោះ គង់ សុផុន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ មានទីលំនៅភូមិ.សង្កាត់កើតហេតុខាងលើ។ បន្ទាប់ពីធ្វើសកម្មភាពលួចបានហើយជនសង្ស័យ បានជិះម៉ូតូគេចខ្លួនទៅទិសខាងកើត ហើយក៏ត្រូវម្ចាស់ផ្ទះស្រែកអោយប្រជាពលរដ្ឋនៅក្បែរនោះជួយជិះម៉ូតូដេញតាមពីក្រោយ និងបានរាយការណ៍មកនញរបាលជួយអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៍មានភ្លាមៗនោះ នគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ បានចេញដេញតាមជនសង្ស័យរហូតដល់ត្រង់ចំណុចខាងមុខអតីតបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិរោងបន្លែ ក្រុងស្វាយរៀង ជនសង្ស័ក៏ផ្តួលម៉ូតូចោល ររួចរត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៏ត្រូវសមត្ថ កិច្ចយើងឃាត់ខ្លួនបានតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram