ស្នងការនគរបាលខេត្តកោះកុង បើកវគ្គហ្វឹកហ្វឺនដល់កម្លាំងអន្តរាគមន៍ពិសេស ដើម្បីពង្រឹងសមត្ថភាពបង្ក្រាបបទល្មើសនានា…
(ខេត្តកោះកុង)៖ ស្នងការដ្ឋាននគរខេត្តកោះកុង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកយុទ្ធនាការហ្វឹកហ្វឺនអនុវត្តន៍ជាក់ស្តែងដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃកងកម្លាំងនគរបាលជាតិ ខេត្តកោះកុង ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការបង្រ្កាបជនល្មើសដែលបង្កឡើង ឬភេវកម្មផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត បានឱ្យដឹងថា ដោយអនុវត្តន៍នូវអនុសាសន៍តាមបទបញ្ជានាយឧត្តមបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ បានឱ្យកងកម្លាំង នគរបាលជាតិហ្វឺកហ្វឺនជំនាញ ពិសេសដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃកងកម្លាំងនគរបាលជាតិ ដើម្បីពង្រឹងសមត្ថភាពឱ្យស្ទាត់ជំនាញ ក្នុងបង្ក្រាបជនល្មើសនៅពេល មានហេតុការណ៍កើតឡើងដោយមិនឱ្យជនល្មើសរត់រួច ឬតដៃមកលើសមត្ថកិច្ចបានឡើយ។

ឧត្តមសេនីយ៍ គង់ មនោ បានបន្តថា ការហ្វឹកហ្វឺននេះជាកាតព្វកិច្ចរបស់កងអន្តរាគមន៍ ដើម្បីការពារសុវត្ថិភាពប្រជាពលនៅពេលប្រជាពលរដ្ឋមានឧប្បវហេតុ ឬព្រឹត្តិការណ៍ណាមួយ ដែលជនជនល្មើសបានព្រឹត្តមកលើប្រជាពលរដ្ឋ ហេតុដូច្នេះកងអន្តរាគមន៍ត្រូវបំពេញកាតព្វកិច្ច និងការពារខ្លួនក្នុងការបំពេញភារ:ជាក់ស្តែង។