ក្រុមការងារលោកត្រាំ ផ្ដើមប្ដឹងតុលាការ ជុំទាស់លទ្ធផលបោះឆ្នោតនៅរដ្ឋមួយចំនួន…
បរទេស៖ធីមឃោសនារបស់ប្រធានាធិបតីដូណាល់ ត្រាំ ដំណើរការខាងផ្លូវច្បាប់ទៅលើរដ្ឋយ៉ាងតិចចំនួន៣រដ្ឋសំខាន់ ដើម្បីប្ដឹងទៅតុលាការ ទាក់ទង”ភាពមិនត្រឹមត្រូវ”របស់វិធីកាតនៃការរាប់សន្លឹកឆ្នោត បោះឆ្នោតមេដឹកនាំសហរដ្ឋ ដោយឡែកក្រុមការងាររបស់លោកចូ បៃដេន ថ្លែងថា ការធ្វើបែបនេះ “មិនមែនវិធីរបស់អ្នកឈ្នះ”។

សារព័ត៍មានបរទេស រាយការណ៍ពីទីក្រុងវ៉ស៊ីនតោន ប្រទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ វិច្ឆិកា ថា លោក មីល ស្តេពៀន អ្នកចាត់ការឃោសនារកសម្លេងឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អះអាងការដាក់ពាក្យប្ដឹងដល់តុលាការ ទៅលើរដ្ឋយ៉ាងតិចចំនួន៣រដ្ឋគឺ ផេនស៊ីល វេនៀ ,មិស៊ិ គែន និងចរចៀ ដែលសុទ្ធតែជារដ្ឋនៃក្រុម ស្វីង ស្រ្តេត និងនៅមិនមានការប្រកាសអេកស៊ិត ផូល សង្កេតការណ៍អាចចូលដល់ទីតាំងដែលរាប់សន្លឹកឆ្នោត បានច្រើនជាងនេះ។ខណះដូចគ្នានេះដែរ មានសេចក្ដីរាយការណ៍បន្ថែមទៀតថា ក្រុមឃោសនារបស់មេដឹកនាំសហរដ្ឋ អាចប្ដឹងផ្ដល់ករណីរបស់រដ្ឋ ផេនស៊ីល វេនៀ ដល់តុលាការកំពូលនាទីក្រុងវ៉ស៊ីនតោន អោយពិចារណាកំណត់ថា បណ្ណ័បោះឆ្នោតតាមប្រៃសនីយ៍ដែលមកដល់គណះកម្មការបោះឆ្នោត”ក្នុងរយះពេល៣ថ្ងៃ”ក្រោយពីផុតថ្ងៃ

បោះឆ្នោតគឺ៣វិច្ឆិកា “អាចរាប់បានឬអត់”ក្រៅពីនេះ នៅមានសេចក្ដីរាយការណ៍ការត្រៀមប្ដឹងតុលាការ ដើម្បីសុំរាប់សន្លឹកឆ្នោតជាថ្មី នៅរដ្ឋ វិស ខនស៊ីន និងរដ្ឋ ស្វីង ស្រ្តេត ដែលអេក ស៊ិស ផូល គ្រប់ទីស្នាក់ការប្រកាសឲ្យលោក ចូ បៃដេន ឈ្នះ និងបោសយកសម្លេងគណះអ្នកបោះឆ្នោតទាំង១០ សម្លេងទៅហើយ។ដោយឡែកលោក ហ្វន ដ្រ្តូ ចាបល អ្នកនាំពាក្យក្រុមការងារឃោសនារបស់ បៃដេន ថ្លែងថា “មានការជឿជាក់កាន់តែខ្លាំងឡើង”និងអះអាងថា បណ្ណ័បោះឆ្នោតគ្រប់សន្លឹកត្រូវបានទទួល ព្រមទាំងរិះគន់សកម្មភាពខាងច្បាប់ពីក្រុមការងារឃោសនារបស់ត្រាំ ថា “មិនមែនជាព្រឹត្តិកម្មរបស់អ្នកឈ្នះ”។ខណះដែលស្ថានការណ៍នៅរដ្ឋ អែរី សូណា រដ្ឋ ស្វីង ស្រ្តេតមួយទៀតរបសុការ



បោះឆ្នោតលើកនេះ ដែលមានសម្លេងគណះអ្នកបោះឆ្នោត១១សម្លេង ផ្ដើមមានសេចក្ដីរាយការណ៍កាន់តែច្រើនឡើងទាក់ទងបញ្ហាការប្រើប៉ាកា មេជិក នៃការបោះឆ្នោត ថា បណ្ណ័មិនច្បាស់ បើទោះជាគណះកម្មការបោះឆ្នោតនៅខេត្តមួយចំនួនរបស់រដ្ឋ អែរិ សូណា អះអាងថា ប្រើបានក៏ដោយ ធ្វើឲ្យសារព័ត៍មានមួយចំនួនផ្ដើមលើក អេកស៊ិតផូល របស់ខ្លួនឯង ដែលលើកឲ្យបៃ ដេន ជាអ្នកឈ្នះ ។យ៉ាងណាក៏ដោយ ក្រុមការងាររបស់លោកត្រាំ និងបៃ ដេន នៅមិនទាន់មានជំហ៊រជាផ្លូវការណ៍ប៉ុន្មានទេ ទាក់ទងស្ថានការណ៍នៅរដ្ឋ អែរិ សូណា ដោយមេដឹកនាំសហរដ្ឋថ្លែងបន្ថែម ថា”ការរាប់សន្លឹកឆ្នោតកំពង់តែដំណើរការ”៕
