អគ្គីភ័យលេបត្របាក់ផ្ទះឈើខ្ទេចគ្មានសល់…
ខេត្តរតនគិរី ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិឡុំ ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
យោងតាមរបាយការណ៍ពីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ១ខ្នងមានទំហំ៩ម៉ែត្រគុណ៥ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី បានឆាបឆេះអស់ទាំងស្រុង។
ម្ចាស់ផ្ទះមានឈ្មោះ ពូយ ស្វីន ភេទប្រុស អាយុ២១ឆ្នាំជនជាតិច្រាយ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។

ប្រពន្ធឈ្មោះ សេវ ធៀន អាយុ២០ឆ្នាំ ជនជាតិច្រាយមានទីលំនៅជាមួយគ្នា។
យោងតាមរបាយការណ៍បានបញ្ជាក់ថា ខណៈសមត្ថកិច្ចបានសាកសួរបំភ្លឺម្ចាស់ផ្ទះក្នុងករណីមានអគ្គីភ័យឆាបឆេះនេះ គឺសង្ស័យទុសេផ្ទាំងសូឡាដោយមានកំដៅថ្ងៃខ្លាំងពេក។ ហើយក្នុងនោះទ្រព្យសម្បត្តិដែលបានបាត់បង់រួមមាន:
១- លុយចំនួន២២០០,០០០.រៀល
២- ថ្នាំបាញ់ស្មៅចំនួន ៦កេះ
៣- ម៉ាស៊ីនត្រង់ស៊ីន័រ ១គ្រឿង
៤- ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង
៥- ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿង
៦- ម៉ូតូកែច្នៃ ១គ្រឿង
៧- កង់ ២គ្រឿង
៨- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីសន្លឹកនិង សៀវភៅស្នាក់នៅមួយក្បាល
៩- សូឡា១ផ្ទាំង និងអាគុយ ២
១០- ស្រូវចំនួន១បេ និងអង្ករចំនួន ១បេ
១១- ផ្ទាំងរូបចាក់ចំនួន៥ ផ្ទាំង
១២- កូនឆ្កែចំនួន ៣ក្បាលងាប់អស់។
រួមទាំងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះផ្សេងៗជាច្រើនទៀតផងដែរ៕
