ឈ្មួញឈើឈ្មោះ ចែចាន់ ប្រចាំឃុំខ្វាវពូកែដឹកជញ្ជូនឈើខុសច្បាប់ស្ទើរជារៀងរាល់ថ្ងៃ…
ម្តង៤ទៅ៥គោយន្តចេញពីភូមិ កំបោអរ ដោយមានការបើកភ្លើងខៀងពី ផ្នែករដ្ឋបាលព្រៃឈើដឹកនាំដោយលោក សូរ ផល្លា និងលោក យ៉ែម តារ៉ា គ្មានការបង្រាបអ្វីបន្តិចសោះ

ខេត្តសៀមរាប ៖កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ពលរដ្ឋរស់នៅតំបន់ឃុំខ្វាវ ស្រុកជីក្រែ ខេត្តសៀមរាប បានឱ្យដឹងថាការដឹកជញ្ជូនផលអនុផលព្រៃឈើនៅតំបន់នោះដឹកយ៉ាងកំហុក កូនឈើតូចៗនិងសសរគ្រាក់ ឈើតាប់ ជាពិសេសឈ្មោះ ចែចាន់ ធ្វើការរកស៊ីបទល្មើសឈើដុះស្លែច្រើនឆ្នាំមកនេះគឺធ្វើការប្រមូលឈើពីចំណុច ឆ្នុកទ្រូ និងក្រសាំង យកមកស្តុបទុកក្នុងភូមិ កំបោអរគ្រប់ចំនួនហើយទើបដឹកឈើចេញម្តង៤ទៅ៥គោយន្តកន្រ្តៃយកទៅចែកចាយតាមដេប៉ូដោយសុវត្តិភាពមិនមានការរំខានដល់មន្រ្តីររដ្ឋបាលព្រៃឈើនោះទេ ។

តាមការបង្ហើបពីអាជ្ញាធមតូចតាចម្នាក់បានឱ្យដឹងថា លោក សូរ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជីក្រែង បានដាក់កំលាំង លោក យ៉ែម តារ៉ា លោករើន និងលោកដឹម ដើរគៀងគរស្ទាក់ចាប់ពលរដ្ឋដឹកឈើលក្ខណះគ្រួសារគៀបធ្វើស៊ីបង់លុយរួចជាថ្នូមិនបង្រាបទើបធ្វើរការដោះលែង។

លោកម៉ុង ប៊ុន លឹម នាយខណ័រដ្ឌបាលព្រៃឈេឺខេត្ត មេត្តាមានវិធានការ ចំពោះមន្ត្រីក្រោមឳវាត និងបង្ក្រាប ចំពោះ មេឈ្មួញដុះស្លែរ ឈ្មោះ ស្រី ចាន់ ដែលជាស្រី រកសុីដឹកឈេឺដ៍សកម្មនេះផង ជៀសវាង មហាជនគេសង្ស័យ ថា លោក នាយខណ្ឌ័ នៅពីក្រោយខ្នងរឿងនេះ៕
