ត្រីងៀតបបែលចំនួន៧kgនិងពពុះសណ្ដែកចំនួន ៥kgមានសារធាតុគីមី នៅផ្សារវាលយន្តក្រុងស្វាយរៀង…

ខេត្តស្វាយរៀង៖ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាសកិច្ចការប្រគួតប្រជែងនិងបង្រាបការក្លែងបន្លំ(កបប)បានចុះពិនិត្យទំនិញនៅក្នុងផ្សារវាលយ័ន្តនិងនៅមុខមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងក្រុងស្វាយរៀងដែលមានអាជីវករលក់គ្រឿងឧបភោគបរិភោគ បានរកឃើញត្រីងៀតបបែលចំនួន៧kgនិងពពុះសណ្តែក៥kgមានសារធាតុគីមី
មន្ត្រីជុំនាញបានធ្វើការដកហូតយកទៅកំទិចចោលព្រឹកថ្ងៃទី២០តុលាឆ្នាំ២០២០។


លោក ផឹងនិលបានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានថាមន្ត្រីជំនាញក៏បានសហការជាមួយលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានចុះពិនិត្យទំនិញនៅផ្សារវាលយន្តបានរកឃើញត្រីងៀតបបែលនិងពពុះសណ្ដែកមានសារធាតុគីមីត្រូវបានដករហូតយកទៅកុំទៅចោល។


លោកបានបន្តថាដើម្បីប្រកួតប្រជែងទប់ស្កាត់ការក្លែងបន្លំ ទៅលើគ្រឿងឧបភោគបរិភោគដែលមានសារធាតុគីមីនិងហួសកាលបរិច្ឆេទនោះមន្ត្រីជំនាញបានចុះត្រួតពិនិត្យនិងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លទ្ធផលក្រោយការចុះអនុវត្តបានបានរកឃើញសារធាតុគីមីដូចជា

  • ត្រីងៀតបបែលចំនួន ៧kgនិងពពុះសណ្ដែកចំនួន៥kgមានសារធាតុគីមី(Borax)
    ហើយមន្ត្រីជំនញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។
    លោកបានបន្តថា ក្រោយមកឱ្យម្ចាស់អាជីកតធ្វើកិច្ចសន្យាមិនអោយមានលក់លើកទី ២ ទៀតទេ ហើយបើសិនមានករណីលើកទី២ ទៀតនោះលោកនិងក្រុមការងារធ្វើការផាកពិន័យទៅតាមនីតិវិធីច្បាប់អនុក្រឹត្យបានផ្សព្វផ្សាយលេខ ១៣៣ស្ដីអំពីលទ្ធផលចិញ្ចឹមទារកនិងកុមារលើសំបកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។
    លោកក៏បានធ្វើការណែនាំនិងពន្យល់ដល់អ្នកលក់និងអ្នកទិញមុននឹងទិញរបស់អ្វីមួយត្រូវត្រួតពិនិត្យកាលបរិឆ្ឆែតឲ្យបានច្បាស់លាស់ ព្រោះថារបស់ក្លែងក្លាយឬខួចគុណភាពពេលយើងបរិភោគទៅធ្វើឲ្យប៉ះពលដល់ក្រពះក្រលៀន មានជំងឺរ៉ាំរ៉ៃអាចស្ដាប់ដល់អាយុជីវិតទៀតផង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram