តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានខិតជិតដល់ ៣ពាន់ពាន់លានដុល្លារអាមេរិក

(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេប៉ាន់ប្រមាណថា នៅពេលនេះតម្លៃក្រុមហ៊ុននៅលើទីផ្សារ (ទីផ្សារមូលធន ) បានកើនឡើងជិត ៣ពាន់ពាន់លានដុល្លារអាមេរិក និងបានក្លាយជាក្រុមហ៊ុនអាមេរិកដំបូងគេដែលឈានដល់កម្រិតខ្ពស់យ៉ាងនេះ។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។


លោក Dan Ives មកពីស្ថាប័នវិភាគ Wedbush បានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុនផលិត iPhone មួយនេះនឹងកើនតម្លៃក្រុមហ៊ុននៅលើទីផ្សាររហូតដល់ ៣ពាន់ពាន់លានដុល្លារអាមេរិក បើទោះបីជាតម្លៃហ៊ុននៅក្នុងឆ្នាំនេះ បានធ្លាក់ចុះប្រមាណជា ៥ភាគរយក្ដី។
គួរបញ្ជាក់ផងដែរថា Apple គឺជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរខ្ពស់បំផុតរបស់ពិភពលោក ជាមួយនឹងតម្លៃទីផ្សារបច្ចុប្បន្នប្រហែល ២,១ពាន់ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនមួយនេះបានឈានដល់ ១ពាន់ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨ និងបានឈានដល់ ២ពាន់ពាន់លាន ដុល្លារ កាលពីឆ្នាំ២០២០៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram