បុរសម្នាក់ផឹកស្រាស្រវឹងរួចទៅបង់សំណាញ់យកត្រី បណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម…

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានទៅបង់ត្រី ទាំងស្រវឹងស្រាចុះទឹកយកសំណាញ់ជាប់នឹងសសរស្ពាន មិនឃេីញផុសមកវិញ រកមួយយប់ ព្រឹកឡេីងទេីបរកឃេីញ សព។

ហេតុការណ៍ បង្កឲ្យមានការភ្ញាក់ផ្អេីលនេះបានកេីតឡេីងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០ នៅចំនុចស្ពានទី១ ស្ថិតនៅក្នុងភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ ប៉ាល់ អូម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើកុសលវិច្ច័យហើយបានដាក់ការសន្និដ្ឋានថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯង ពិតប្រាកដមែនសាកសពសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram