កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាល រំលេច បានឃាត់ខ្លួនក្មេងទំនើង៤នាក់នៅត្រងចំណុចខាងត្បូងតារាងបាល់ទាត់កូនត្នោត ភូមិ កូនត្នោត ស្រុក បាកាន ខេត្ត ពោធិ៍សាត់…
ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង១៤៖៤៤នាទីនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាល រំលេច បានឃាត់ខ្លួនក្មេងទំនើង៤នាក់នៅត្រងចំណុចខាងត្បូងតារាងបាល់ទាត់កូនត្នោត ភូមិ កូនត្នោត ស្រុក បាកាន ខេត្ត ពោធិ៍សាត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកម្លាំងសមត្ថកិច្ចរំលេចឃាត់ខ្លួន គេឃើញមានក្មេងទំនើង០៤នាក់ជិះម៉ូតូដាក់ដាវសាមីរ៉ៃតាមខ្លួនមានឈ្មោះដូចខាងក្រោម៖

១. ឈ្មោះ ផែន ជុន ហៅខូយ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិ បាក់ជញ្ជៀន ឃុំ បាក់ជញ្ជៀន ស្រុក ភ្នំក្រវ៉ាញ ខេត្ត ពោធិ៍សាត់។
២. ឈ្មោះ រួន ប៊ុនធឿន ភេទ ប្រុស អាយុ ១៥ឆ្នាំ បច្ចុប្បន្ននៅភូមិ បាក់ជញ្ជៀន ឃុំ បាក់ជញ្ជៀន ស្រុក ភ្នំក្រវ៉ាញ ខេត្ត ពោធិ៍សាត់។
៣. ឈ្មោះ យា រត្ន័នា ភេទ ប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិ ព្រៃកន្លង់ ឃុំ ផ្ទះរុង ស្រុក តាលោសែនជយ័ ខេត្ត ពោធិ៍សាត់។
៤. ឈ្មោះ ណុប ចាន់រ៉ា ភេទ ប្រុស អាយុ ១៥ឆ្នាំ បច្ចុប្បន្ននៅភូមិ ព្រៃកន្លង់ ឃុំ ផ្ទះរុង ស្រុក តាលោសែនជយ័ ខេត្ត ពោធិ៍សាត់។

យោងតាមរបាយការណ៏របស់ប៉ុស្តិ៍នគរបាល រដ្ឋបាលរំលេច ឃាត់បានវត្ថុតាងគឺ ៖
១. ម៉ូតូម៉ាកវីននរ័ ពណ៍ស ផ្លាកលេខគ្មាន។
២. ម៉ូតូធុន សេ១២៥ពណ៍ខ្មៅ សេរី២០១៤ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1F-0469 ។ ៣. ដាវសាមីរ៉ៃចំនួុន ០១ដើម។

ចំពោះក្មេងទំនើងទាំង ០៤នាក់ រួុមទាំងវត្ថុតាងបាននាំយកមកប៉ុស្តិ៍នគរបាល រដ្ឋបាលរំលេចធ្វើការសួរនាំ បំពេញបែបបទសំណុំរឿង និង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីស៊ើបសួរបន្ត៕
