ក្រសួង ប្រកាសឱ្យអ្នកធ្លាប់ទៅសណ្ឋាគារ Palace Gate Hotelក្បែរព្រះបរមរាជវាំង បើមានអាការៈមិនស្រួល សូមទៅធ្វើតេស្ត…

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅសណ្ឋាគារ Palace Gate Hotel មានទីតាំងស្ថិតនៅផ្លូវ២៤០, សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ (ក្បែរព្រះបរមរាជវាំង) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ម៉ោងប្រហែល ១៦៖៥០នាទី (ដោយសារ អ្នកឆ្លងមេរោគកូវីដ បានទៅកាន់ទីតាំងខាងលើ) ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
សម្រាប់ទីតាំងធ្វើតេស្ត រួមមាន វិទ្យាល័យ បាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram