កម្លាំងសមត្ថកិច្ចនគរបាលក្រុងបានសហការជាមួយសមត្ថច្ចជំនាញខេត្តចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យពីបទប្រើប្រាស់គ្រឿងញៀនករណីមិនរាងចាលចំនួន 4 នាក់នៅក្នុងក្រុងកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង÷កាលីពថ្ងៃទី 5 ខែតុលាឆ្នាំ2020កម្លាំងសមត្ថកិច្ចក្រុងសហការជាមួយសមត្ថកិច្ចជំនាញចុះប្រតិបត្តិការធ្វើការឃាត់ខ្លួនជនសង្ស័យពីបទ ប្រើប្រាស់គ្រឿងញៀន ករណីមិនរាងចាលបានចំនួន4នាក់នៅក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងរួមមាន:

1/ឈ្មោះ យន់ និត ប្រុសអាយុ33ឆ្នាំស្នាក់នៅបន្ទប់ផ្ជះជួលភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ។
2/ឈ្មោះ ផន រិន ភេទស្រីអាយុ40ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ។


3/ឈ្មោះ ឈិន រតនះ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង។
4/ឈ្មោះ ហុន ចិត្រ ភេទប្រុស អាយុ27ឆ្នាំមានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង។

ប្រតិបត្តិការខាងលើនេះផងដែរបានធ្វើការដកហូតវត្ថុតាង ម៉ូតូចំនួន1គ្រឿង ទូរស័ព្ទដៃចំនួន 01គ្រឿង នឹងឧបករណ៍ សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

-បច្ចុប្បន្នជនសង្ស័យទាំង4ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram