ប៉េអឹមឃាត់ខ្លួនបុរសបុគ្គលិកអចលទ្រព្យម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះអនុវត្ដន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជន លេខ៣១ ពស.ព្រជ/ឋ ចេញថ្ងៃទី០៣/0៣/ ២០២១ ចេញដោយលោក ស៊ាង ណារ៉ា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្ដសៀមរាប ពីបទ រំលោ.ភលើទំនុកចិត្ត ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជា៤ (បុរីរដ្ឋបាល) ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ការចុះឃាត់ខ្លួនពិរុទ្ធជនរូបនេះ បានធ្វើឡើងនៅវេលាម៉ោង១៨និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបំបែកជា៤ ក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ។

បើតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្ត បានប្រាប់នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះថា ជនសង្ស័យខាងលើឈ្មោះ ឃុន ស៊ីម៉េង ភេទប្រុស ឣាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរបុគ្គិលិកក្រុមហ៊ុនអចលនទ្រព្យទឹកមាស មានទីលំនៅបច្ចុប្បន្នភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅក្នុងក្រុងសៀមរាប។


បច្ចុប្បន្ន កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានឣនុវត្តន៍តាមនីតិវិធី ដើម្បីបញ្ជូនពិរុទ្ធជនខាងលើ ទៅកាន់សាលាដំបូងខេត្តសៀមរាប និងបញ្ជូនបន្តទៅដាក់ពន្ធនាគារខេត្តសៀមរាប ជាបណ្តោះអាសន្ន តាមបទបញ្ជារបស់លោក ស៊ាង ណារ៉ា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្ដសៀមរាប ចោទពីបទ រំលោភ.លើទំនុកចិត្ត ។
ពាក់ព័ន្ធករណីខាងលើនោះដែរ ប្រជាពលរដ្ឋ និងបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យទឹកមាស បានលួចប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៤និង៣០មាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះថា រឿងនេះ ជនសង្ស័យបានប្តឹងទៅសាលាឧទ្ធរណ៍រួចរាល់ហើយ ប៉ុន្តែមិនទាន់ចេញដីកាមកផង ស្រាប់តែតុលាការខេត្តសៀមរាប សម្រេចចេញដីកាឱ្យចាប់ខ្លួនទៅវិញ ។


ហើយករណីខាងលើនេះ គឺជាករណីរឿងលុយកាក់ បើនិយាយគ្នាបានតើ? ប៉ុន្តែអ្នកមានលុយគាត់មិនចង់និយាយ បែរជាប្តឹងជនសង្ស័យទៅស្ថាប័នតុលាការ ដើម្បីចេញដីកាឱ្យសមត្ថកិច្ចចាប់ដាក់គុក ទោះមួយថ្ងៃ ឬមួយអាទិត្យ ក៏គាត់អស់ចិត្តដែរ ឱ្យតែជននោះបានជាប់គុក នេះជារឿងចាញ់ចាលគ្នា។ ដូចពាក្យចាស់ពោលថា (អ្នកមានអាចទិញអាយុជីវិតអ្នកក្របាន)៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram