បុរសម្នាក់អង្គុយលើបង្កាន់ដៃប៉ុនប៉ង លោតសម្លាប់ខ្លួនដោយមិនទាន់ដឹងមូលហេតុ (ព៍ត័មានបឋម)

រាជធានីភ្នំពេញ៖ បុរសម្នាក់មិនដឹងកើតមានវិបត្តិផ្លូវចិត្តពីរឿងអ្វី បែរជាលោតសម្លាប់ខ្លួនពីលើអគារកម្ពស់ ៣ជាន់ នៃសាលាអន្តរជាតិ ស្ថិតនៅផ្លូវលេខ២៣០ ហៅផ្លូវកោសដូង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលផែនក្រុម៧១១ បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ សុខ ឧត្តម អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំផ្សារបឹងឈូក។ ទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ មិនបានបញ្ជក់អំពីមូលហេតុ នៃការលោតទម្លាក់ខ្លួននោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសខាងលើឈរនៅលើបង្កាន់ដៃអគាររបស់សាលាអន្តរជាតិវើលដ៍កម្ពុជាហៅកាត់ថា Wisconsin បម្រុងនឹងលោតសម្លាប់ខ្លួនពីលើអគារខាងលើ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោកចុះមកដល់ទីតាំងនោះ សហការជាមួយនឹងក្រុមសន្តិសុខសាលាក៏បានឃាត់ខ្លួនបុរសខាងលើបានភ្លាមៗតែម្តង។ បន្ទាប់ពីឃាត់ខ្លួនបានសមត្ថកិច្ចបានវាយខ្នោះបុរសខាងលើមិនដឹងថាពាក់ព័ន្ធទៅនឹងករណីអ្វីនោះទេតែប្រជាពលរដ្ឋសង្ស័យថាបុរសខាងលើពាក់ព័ន្ធទៅនឹងការប្រើប្រាស់នូវសារធាតុញៀនហួសកម្រិតឈានទៅដល់បំុនប៉ងលោតសម្លាប់ខ្លួននៅកន្លែងអគាររបស់សាលាអន្តរជាតិវើលដ៍កម្ពុជានេះតែម្ដង ហើយសមត្ថកិច្ចក៏បានបញ្ជូនបុរសខាងលើដាក់ចូលទៅក្នុងរថយន្ដសាមុយលេខ 7 11 ភ្លាមៗដឹកយកចេញពីកន្លែងទីតាំងកើតហេតុ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram