ករណីលួចម៉ូតូទាំងកណ្ដាលថ្ងៃត្រង់ ដោយសារម្ចាស់ម៉ូតូមិនបានដកសោរមួយពព្រិចភ្នែកសោះ…

រាជធានីភ្នំពេញ៖ ជនសង្ស័យមានឈ្មោះនួនតារាភេទប្រុសអាយុ 38 ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ 92 ផ្លូវរថភ្លើង សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក បានធ្វើសកម្មភាពលួចម៉ូតូនៅមុខផ្ទះលេខ 15 ផ្លូវ 614 ក្រុម 66 ភូមិ 14 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោកនៅថ្ងៃទី 29 ខែ 09 ឆ្នាំ 2020 វាលាម៉ោង 10:30 នាទី
ម្ចាស់ម៉ូតូឈ្មោះពៅសារ៉តភេទប្រុសអាយុ 40 ឆ្នាំសញ្ជាតិខ្មែរទីលំនៅបច្ចុប្បន្ន រស់នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខក្រុងភ្នំពេញ។


ប្រជាពលរដ្ឋចាប់បានជនសង្ស័យរួចក៏ បានប្រគល់ឲ្យទៅសមត្ថកិច្ចចាត់ការទៅ តាមផ្លូវច្បាប់ ម៉ូតូដែលចោរលួចម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរីឆ្នាំ 2020 លេខតួលេខម៉ាស៊ីន 74 1191 ស្លាកលេខភ្នំពេញ.1IG 8136។
បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់ ម៉ូតូទៅឲ្យម្ចាស់ម៉ូតូវិញហើយក៏អរគុណចំពោះ ប្រជាពលរដ្ឋដែលបានស្ទាក់ចាប់បានជនសង្ស័យភ្លាមៗផងដែរ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram