កម្លាំងសមត្ថកិច្ចទាហានការពារព្រំដែនថៃប្រចាំស្រុកអារញ្ញយ៉ាប្រាថេត ខេត្តស្រះកែវ បានធ្វើការឃាត់រថយន្តម៉ាកនីសាន់ មួយគ្រឿង..

ខេត្តស្រះកែវ ៖ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០កម្លាំងសមត្ថកិច្ចទាហានការពារព្រំដែនថៃប្រចាំស្រុកអារញ្ញយ៉ាប្រាថេត ខេត្តស្រះកែវ បានធ្វើការឃាត់រថយន្តម៉ាកនីសាន់ មួយគ្រឿង ពាក់ស្លាកលេខ ២៤៤៧ ឈុនបុរី បេីកបរដោយបុរសជនជាតិខ្មែរ ឈ្មោះ យ៉ឹង បូរី ភេទប្រុស អាយុ ៣៩ឆ្នាំ ស្រុកកំណើតរស់នៅភូមិតាផូ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។


អាជ្ញាធរថៃបានធ្វើការឆែកឆេរក្នុងរថយន្ត រកឃើញពលរដ្ឋខ្មែរចំនួន ០៤នាក់ មិនមានប្រវត្តិចេញចូលប្រទេសថៃ ហើយអាជ្ញាធរថៃនឹងបញ្ជូនខ្លួនជនជាតិខ្មែរទាំងអស់ទៅកាន់អធិការដ្ឋានតម្រួតប៉ុស្តិ៍អារញ្ញយ៉ាប្រាថេត ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់។
ប្រភព៖ ទឹកចិត្តពលករឆ្លងដែន។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram