ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី២០ ស្ដីពី ឧក្រិដ្ឋកម្មឆ្លងដែន…

រាជធានីភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី២០ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ជាមួយនិងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្រខណ្ឌអាស៊ាន ដោយមានការចូលរួមពីអគ្គនាយករង អនុប្រធាននាយកដ្ឋាន តំណាងពីនាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិក ព្រមទាំងមន្ត្រីជំនាញជាច្រើនផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram