ប្រជាពលរដ្ឋ១០៥គ្រួសារដែលស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលអំណោយពីសប្បុរសជន តាមរយ:លោកមេឃុំនិងក្រុមការងារបក្សឃុំ…
ខេត្តសៀមរាប៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន១០៥គ្រួសារ ដែលស្ថិតក្នុងស្រទាប់ក្រីក្រ ត្រូវបានយកចិត្តទុកពីសំណាក់លោកមេឃុំអំពិល ដោយស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីចែកជូននិង ដោះស្រាយការលំបាកដល់ពួកគាត់បានមួយគ្រាៗ។
អំណោយទាំងនេះ គឺបានមកពីសទ្ធាជ្រះថ្លា របស់ព្រះសង្ឃនិងសប្បុរសជន តាមរយ:នៃការអំពាវនាវរបស់លោកមេឃុំ ដែលជាមន្ត្រីនៅក្នុងមូលដ្ឋាន ដែលដឹងសុខទុក្ខប្រជាពលរដ្ឋជាងគេ។

សប្បុរសជន ដែលចូលរួមឧបត្ថម្ភមាន:
១-សម្ដេច សក្យមុនីគតិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភានៃព្រះពុទ្ធសាសនា ព្រះរាជាណាចក្រកម្ពុជា ព្រះអគារធិការរង ពុទ្ធិកសិក្សាជាតិ គង់នៅវត្ត សុវណ្ណមុនីសាគរហៅវត្ត សំរោងអណ្ដែត។
២-ឯកឧត្តម តែ ឡូរិន វិទ្យាធិការ នៃសាកលវិទ្យាល័យវ៉េស្ទឺន។
៣-លោកជំទាវ លី វណ្ណា ទីប្រឹក្សាផ្ទាល់ឯកឧត្តម តេង ណារ៉ុង អគ្គនាយកសាលាវេស្ទើន។
៤-ឯកឧត្តម នួន សុខាវី សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

សប្បុរសជនក្នុងមូលដ្ឋាន ដែលចូលរួមមាន:
៥-វត្តគោកចាន់ អង្ករ១០០គីឡូ មី២កេះទឹកសុទ្ធ៥យួរ ទឹកស៉ីអ៉ីវ២យួរ ទឹកត្រី២យួរនិងថវិកា ៨០០០០រៀល។
៦-វត្តព្រះដាក់ អង្ករ៤០០គីឡូ ទឹកត្រី៥យួរ ទឹកស៉ីអ៉ីវ៥យួរ មី៤កេះ ថវិកា៨០០០០រៀល។
៧-វត្តរុនមាន អង្ករ១៤៣គីឡូ មី២កេះ ទឹកសុទ្ធ១០យួរ ថវិកា៨០០០០រៀល។
៨-វត្តទេវមាន: មី១កេះ អំបិល២គីឡូ ស្កស3គីឡូកន្លះ ថវិកា ៨០០០០រៀល។
៩-សប្បុរសជន អង្ករ៥០គីឡូ
១០-លោកសាត ក្រុមការងារ ថវិកា ១៥០០០០រៀល។
១១-អំណោយរបស់ក្រុមការងារឃុំអំពិលមាន ទឹកត្រី១១យួរ ទឹកស៉ីអ៉ីវ១១យួរ ថវិកា៥៥៥០០០រៀល។

អំណោយរបស់សប្បុរសជនរួមមាន:
១-អង្ករ ១តោន
២-ថវិកា ២លានរៀល
៣-ទឹកបរិសុទ្ធ វីតាល់៣០កេះ
៤-ទឹកក្រូច ៣០កេះ
៥-មី ៣០កេះ និងបូកសរុបជាមួយក្រុមការងារឃុំអំពិល ដែលមាទឹកត្រី ទឹកស៉ីអ៉ីវ ព្រមទាំងសម្ភារ:មួយចំនួនទៀតផងដែរ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ូ ផ្លាតុង អភិបាលស្រុក ប្រាសាទបាគង ផងដែរ។
-ប្រជាពលរដ្ឋទាំង១០៥គ្រួសារ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជន នានា ដែលបានរួមគ្នាគិតគូរដល់ពួកគាត់ ក្នុងគ្រាលំបាក ដែលរងផលបះពាល់ពីជំងឺកូវីដ-១៩នេះ។
ពួកគាត់សូមគោរពជូនពរដល់សប្បុរសជនក៏ដូចមន្ត្រីមូលដ្ឋាន សូមបានប្រកបដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណ: សុខ: និងពល:កុំបីខានឡើយ៕




