ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមធ្វើការបំភ្លឺជូន សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបថា៖
មណ្ឌលគិរី៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមធ្វើការបំភ្លឺជូន សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបថា៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឈ្មោះ ម៉ា ម៉េងធី ជាអគ្គនាយក ទូរទស្សន៍ព្រហ្មខណ្ឌអនឡាញ បានធ្វើការបដិសេធនូវសារសម្លេងរបស់ខ្លួនដែលបានបង្ហោះផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ កាលពីប៉ុន្មានថ្ងៃមុន ដោយបាននិយាយបរិហារ បង្កាច់បង្ខូច ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី។

ក្រោយពីបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរបស់មន្ត្រីជំនាញ នៃស្នងការដ្ឋាននរបាលខេត្តមណ្ឌលគិរី និងតាមរយៈការធ្វើតេស្តវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រលើបុគ្គលឈ្មោះ ម៉ា ម៉េងធី ជាលទ្ធផល បុគ្គលរូបនេះ ជាអ្នកញៀនថ្នាំញៀន។
ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមធ្វើការច្រានចោលទាំងស្រុងនូវសារសម្លេងរបស់ឈ្មោះ ម៉ា ម៉េងធី ដែលបានបង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន ជៀសវាងការអត្ថាធិប្បាយខុសពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសសណ្តាប់ធ្នាប់សង្គម ។
សូមអរគុណ !
