សាលាឧទ្ធរណ៍បាត់ដំបង បានបើកសវនាការលើបណ្ដឹងព្រហ្មទណ្ឌដែលមានជនជាប់ចោទឈ្មោះ សុខ ស្រីនាង និង ឈ្មោះ ឆន ឈាក…
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៨:៣០ នាទី សាលាឧទ្ធរណ៍បាត់ដំបង បានបើកសវនាការលើបណ្ដឹងព្រហ្មទណ្ឌដែលមានជនជាប់ចោទឈ្មោះ សុខ ស្រីនាង និង ឈ្មោះ ឆន ឈាក រហូតដល់ម៉ោង១២ថ្ងៃត្រង់សម្រាក ហើយចាប់ផ្ដើមប្រកាសសាលដីកានៅវេលាម៉ោង១៥រសៀលថ្ងៃខែឆ្នាំដដែល ។

សូមបញ្ជាក់ថា ឈ្មោះអ្នកស្រី សុខ ស្រីនាង និងលោក ឆន ឈាក ត្រូវបានព្រះរាជអាជ្ញារង សុខ កែវបណ្ឌិត ក្រោមការណែនាំរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា ចោទចោទប្រកាន់ពីបទ * លួចមានស្ថានទម្ងន់ទោស * តាមពាក្យបណ្ដឹងរបស់ឈ្មោះ ស្វាយ ស៊ុនហេង ហេីយត្រូវបានចៅក្រមជំនុំជម្រះ កាត់ទោសកំបាំងមុខដាក់ពន្ធនាគារម្នាក់ៗចំនួន ៥ ឆ្នាំ ដោយមិនមានភស្តុតាង ឬ សាក្សី ច្បាស់លាស់ឡើយ ។
ជាពិសេស មន្ត្រី តុលាការមិនដែលបញ្ជូនលិខិតកោះហៅ សុខ ស្រីនាង និង ឆក ឈាក ទៅបំភ្លឺម្ដងណាទេ នេះយោងតាមការបំពី សុខ ស្រីនាង និងលោក ឆន ឈាក ផ្ទាល់នៅក្នុងពេលជំនុំជម្រះ ។
ចំណាត់ការរបស់ លោក ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយ មានជ័យ និង ចៅក្រមត្រូវបានអ្នកច្បាប់មេីលឃើញថា មានភាពមិនប្រក្រតីច្រេីន ។ និយាយរួមគឺអនុវត្តន៍មិនបានត្រឹមត្រូវតាមនិតិវិធីតែម្ដង ។
ក្រោយពីការជំនុំជម្រះនៅសាលាឧទ្ធរណ៍បាត់ដំបងរួច ចៅក្រមបានសម្រេចលើកលែងការចោទប្រកាន់លើ លោក ឆន ឈាក និងអ្នកស្រី សុខ ស្រីនាង អោយមានសិទ្ធិសេរីភាពឡើងវិញ តែត្រូវរង់ចាំនីតិវិធីធ្វើក្រដាស់ស្នាមត្រឹមត្រូវរួចសិនទើបខាងពន្ធនាគារដោះលែង ។
អ្នកទាំង២ក្រោយពីបានដឹងថាសាលាឧទ្ធរណ៍ដោះលែងពីការចោទប្រកាន់ដូច្នេះ ពួកគាត់ត្រេកអរហួសពីការថ្លែងដោយលុតជង្គង់សំពះថ្លែងអំណរអរគុណដល់មេធាវី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រកអ្វីប្រៀបផ្ទឹមគ្មាន !។
