ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅម៉ូស្គូ ….

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង នៅទីក្រុងម៉ូស្គូនៅថ្ងៃពុធនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង។
ក្នុងជំនួបនេះ លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសរបស់យើងមានផែនការ និងគម្រោងរួមគ្នាទ្រង់ទ្រាយធំ ទាំងក្នុងវិស័យសេដ្ឋកិច្ច និងមនុស្សធម៌ ហើយយើងរំពឹងថា ទំនាក់ទំនងទាំងនេះនឹងបន្តរាប់ឆ្នាំទៅមុខទៀត»។
នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាង បានថ្លែងមុននេះថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយ។
គួរបញ្ជាក់ថា ជំនួបនេះបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរុស្ស៊ី និងចិន នៅពេលដែលទំនាក់ទំនងរបស់ប្រទេសទាំងពីរជាមួយលោកខាងលិច កំពុងតានតឹងខ្លាំង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram