ក្រសួងរៀបចំដែនដីចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីជំហរបន្ទាប់ពីមានប្រជាពលរដ្ឋលើកគ្នាតវ៉ានៅមុខក្រសួង…

រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃច័ន្ទ ០៤កើតខែអស្សុជ ឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ថា មានប្រជាពលរដ្ឋប្រមាណ៨០០នាក់រស់នៅក្នុងភូមិសាស្រ្តខេត្តកោះកុងបានឡើងមកតវ៉ានៅទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ស្នើសុំជួយដោះស្រាយវិវាទដីធ្លី។

ការជូនដំណឹងនេះធើ្វឡើងបន្ទាប់ពីមានប្រជាពលរដ្ឋប្រមាណ៨០០នាក់បានលើកគ្នាតវ៉ានៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដោយទាមទារឱ្យក្រសួងនេះរកដំណោះស្រាយចំពោះបញ្ហាដីធ្លីរបស់ពួកគេ ដែលអះអាងថាមានវិវាទដីធ្លីជាមួយក្រុមហ៊ុនមួយចំនួន។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram