ពលរដ្ឋជាច្រើននាក់នៅស្រុកមេសាងនាំគ្នាផ្តិតមេដៃ ប្ដឹងទៅសម្ដេចក្រឡាហោម ឱ្យជួយដោះស្រាយរឿងឈ្មួញចាក់ដីលុបបឹង…
ខេត្ដព្រៃវែង៖ ពលរដ្ឋបាននាំគ្នាផ្ដិតមេដៃចំនួន៣៥២នាក់ ប្ដឹងទៅម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យជួយអន្តរាគមន៍ ចាត់វិធានការលើឈ្មួញ មានអំណាច មានបក្ខពួក នឹងមានទឹកលុយ
ដែលបានចាក់ដីរំលោភយកដីបឹងមួយកន្លែង នៅស្រុកមេសាង ។

យោងតាមលិខិត១ច្បាប់.អមដោយមេដៃចំនួន៣៥២នាក់ដែល អង្គភាពសារព័ត៌យេីងទើបទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ។

ពលរដ្ឋនៅភូមិមេសាង ឃុំរំដេង ស្រុកមេសាង ខេត្តព្រៃវែង បានគោរពជូនទៅសម្ដេចក្រឡាហោម កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០ ដោយមានតំណាងពលរដ្ឋចំនួន២នាក់ទី១.ឈ្មោះ ហ៊ិន សុផារី ទី២.ឈ្មោះ សាន សំណាង។

ក្នុងលិខិតនោះបានរៀបរាប់ថា៖ យើងខ្ញុំជាពលរដ្ឋក្នុងមូលដ្ឋានមានក្ដីកង្វល់នឹងព្រួយបារម្ភយ៉ាងខ្លាំង។
ករណីលុបដីបឹងសាធារណៈនៅចំណុច ភូមិមេសាង ឃុំរំដេង ពីសំណាក់អ្នកមានលុយមានអំណាចមានបក្ខពួក។

ព្រោះថា៖ ការចាក់លុបដីបឹងសាធារណៈមួយនេះ វានឹងបង្កបញ្ហាលំបាកដល់ពលរដ្ឋដូចជា៖
នៅខែប្រាំងលែងមានកន្លែងអាងស្តុកទឹក.ហើយខែវស្សាទឹកជន់លិចស្រូវ.លិចលំនៅដ្ឋាន.លិចផ្លូវ.ស្ទះប្រព័ន្ធទឹក.ហូរច្រោះដាច់ផ្លូវជាដើម។ល។ធ្វើឱ្យពលរដ្ឋមានកង្វល់នឹងបារម្ភជាខ្លាំង។

ចំពោះ លោក កែវ ពិសី អភិបាលស្រុកមេសាង បានថ្លែងប្រាប់ថា ដីនឹងជាដីប្រជាពលរដ្ឋគាត់អាស្រ័យផលយូឆ្នាំហេីយគាត់ធ្វេីស្រូវប្រដេញទឹក ក្រោយមកគាត់ធ្វេីស្រែលែងកេីត គាត់ក៏លក់អោយអ្នកផ្សេង។
ហេីយអ្នកថ្មីគាត់បានចាក់ដី ហេីយប្រជាពលរដ្ឋគាត់ថាចាក់លុបដីព្រែក។ហើយលោកអភិបាលបន្តរទៀតថា ដីដែលចាក់នឹងមានប្រវែង១៦ម៉ែត្របណ្ដោយ៧០ម៉ែត្រ ។

តែទោះជាយ៉ាងណាក្ដី ពលរដ្ឋទាំង៣៥២គ្រួសារ នៅភូមិឃុំខាងលើ សូមស្នើរដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាបើកការស៊ើបអង្កេត មេត្តាចាត់វិធានការចំពោះឈ្មួញ ដែលហ៊ានចាក់ដីលុបបឹង យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនខ្វល់ពីផលប៉ះពាល់ដែលនៅជុំវិញ៕




