ចំណាប់អារម្មណ៍លោក ហោ ណាំហុង ចំពោះព្រែកជីកហ្វូណនតេជោ ….

(ភ្នំពេញ)៖ លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងសារបង្ហាញពីចំណាប់អារម្មណ៍របស់លោក ចំពោះព្រែកជីកហ្វូណនតេជោ។
លោក ហោ ណាំហុង បានលើកឡើងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ លោកបានចូលរួមការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាមួយប្រជាជនយើងរាប់សែននាក់ ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិយើង។ ថ្ងៃទី៥ ខែសីហានេះ គឺជាថ្ងៃអនុវត្តយ៉ាងពេញលេញនូវសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែឧសភា។
លោកបានបញ្ជាក់ថា «តាមយោបល់ខ្ញុំ ព្រែកជីកហ្វូណនតេជោនេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ប្រជាជនខ្មែរ ស្គាល់ច្បាប់ និងចេះការពារ៖
១៖ ឯករាជ្យ
២៖ អធិបតេយ្យភាពជាំតិ
៣៖ ផលប្រយោជន៍ជាតិ
៤៖ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ»។
នេះក៏ដោយសារតែព្រែកជីកជាប្រវត្តិសាស្ត្រនេះ មិនចាំបាច់ឲ្យមានអ្នកណាមកពន្យល់ ឬផ្តល់យោបល់ឲ្យយើងទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram