នាវាដឹកទំនិញមួយគ្រឿង នៅក្នុងឈូងសមុទ្រថៃ…

រាជធានីបាងកក៖ នាវាដឹកទំនិញមួយគ្រឿង បានលិច នៅក្នុងឈូងសមុទ្រថៃ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ហើយមកដល់ពេលនេះ នាយកដ្ឋានកងម៉ារីន បានបង្កើតគណៈកម្មការមួយ សម្រាប់បើកការស៊ើបអង្កេតលើករណីនេះ។

លោក Pramuan Tessana ប្រធាននាយកដ្ឋានកងម៉ារីនកោះ Samui បានថ្លៃង នោថ្ងៃទី២៦ ខែតុលា ថា ក្រុមអ្នកស៊ើបអង្កេត បានស្នើសុំការវិភាគ និងព័ត៌មានពាក់នឹងការផ្ទុកនៅលើនាវា ពីម្ចាស់នាវា និងនាវិក។ រីឯនាវាដែលជួបនឹងបង្កគ្រោះថ្នាក់នេះដឹកកុងតឺន័រ ចំនួន៥៨គ្រឿង មិនអាចលើសពីសមត្ថភាពផ្ទុករបស់នោះឡើយ។ ការលិចនាវានេះ គឺនៅចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីឆ្នេរ Surat Thani កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា។ លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា នាវិកចំនួន១០នាក់ នៅលើនាវានោះ ត្រូវបានក្រុមអ្នកនេសាទក្នុងស្រុក ជួយសង្រ្គោះ ដោយមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram