សហគមន៍បានចុះទប់ស្កាត់នូវការដឹកទំលាក់ផ្ទះកុងទីន័រមួយនៅក្នុងដីសហគមន៍របស់ខ្លួន….
ពេលដឹងរឿងសហគមន៍ព្នងនៅភូមិពូរ៉ាងពិតជាមានការឈឺចាប់យ៉ាងខ្លាំងបន្ទាបពីទទួលបាននូវការប្រមាថ រើសអើងរំលោភសិទ្ធិជនជាតិដើមភាគតិចយ៉ាងធ្ងន់ធ្ញបំផុតមួយនេះតាមរយះការឃុបខិតពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញមួយចំនួន ក្នុងលួចទិញលក់ដីរំលោភលើដីអារក្ស និងផ្នូរគឺភ្នំរ៉ាឡាវឆែរបស់សហគមន៍ជនជាតិដើមភូមិពូរ៉ាង ឃុំសែនមនោរម្យស្រុកអូររាំងដែលបានស្នើរក្នុងការចុះបញ្ជីដីសមូហភាព។ សហគមន៍បានគោរព និងការពារទីតាំងនេះអស់ច្រើនជំនាន់មកហើយ ព្រមទាំងបានស្នើរសុំចុះបញ្ជីដីសមូហភាពតាំងពីឆ្នាំ២០១២ ដែលមានការទទួលស្គាល់ស្វ័យអត្តសញ្ញាណពីក្រសួងអភិវឌ្ឍន៍ជនបទ និងទទួលស្គាល់់ជាសហគមន៍នីតិបុគ្គលពីក្រសួងមហាផ្ទៃ នៅតែរងចាំការចុះបញ្ជីដីសមូហភាព។

ភ្នំនេះវាសំខាន់ខ្លាំងណាស់សំរាប់ជនជាតិដើមព្នង ដូចនេះអាជ្ញាធរមិនត្រូវរួមចំណែកក្នុងការរំលោភដីសហគមន៍បែបនេះទេ។ ម្តេចបានមានការអនុញ្ញត្តអោយមានការកាន់កាប់ ទិញលក់ដីអារក្ស និងផ្នូរបែបនេះវិញខណៈដែលដីនេះសហគមន៍បានទាមទារស្នើរសុំចុះជាដីសមូហភាព? សហគមន៍មានឯកសារអ្នកពាក់ព័ន្ធអស់ហើយ នឹងរៀបចំពាក្យបណ្តឹងតាមផ្លូវច្បាប់ដើម្បីទាមទារការពារដីអារក្ស និងផ្នូរនេះអោយបាន។ (ប្រភពពីសហគមន៍ព្នងភូមិពូរាំង)










