ត្រឹម ១ ខែ បាត់ក្របីពីរក្រោល ចំនួន ៩ក្បាល នៅ ភូមិពោង ឃុំ សំបួរ មាសស្រុកមុខកំពូលខេត្តកណ្តាល
កណ្តាល៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំបួរមាស ស្រុកមុខកំពូល កណ្តាលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងរឿងបាត់គោក្របីរបស់ពួកគាត់ ខណៈដែលគោក្របីរបស់ពួកគាត់បានបាត់ជាបន្តបន្ទាប់ប៉ុន្តែមិនទាន់មានសម្ថកិច្ចណាចាប់បានជនសង្ស័យនោះឡើយ ដោយបានត្រឹមតែទទួលពាក្យបណ្តឹង។
គួរ ជម្រាបថានៅ យប់ ថ្ងៃ ទី ៩ ឈាន ចូល ថ្ងៃ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ នេះ ក្របី មួយ ក្រោល ទៀត ត្រូវ បាន ចោរ ចូល លួច យក អស់ ចំនួន ៥ ក្បាលប្រកបដោយសុវត្ថិភាព។
បេីតាម ការ បញ្ជាក់ ពី ម្ចាស់ ក្របី ឈ្មោះ ហ៊ុល ឈៀក ដែល មានទីតាំងនៅ ភូមិ ពោង ឃុំសំបួរមាស ស្រុក មុខ កំពូល ខេត្តកណ្តាល បាន ប្រាប់ ពិតពិត ថា ក្របី របស់ គាត់ ដែល បាត់ នោះ ចំនួន ៥ ក្បាល មានមេផេីម ចំនួន ៤ និង ក្របី ស្ទាវមួយក្បាល ដែល បាត់ អស់ ពី ក្រោល តែ ម្តង បេីគិត ជាទឹកប្រាក់ ប្រមាណ ជាង ១ ម៉ឺន ដុល្លារ ឯណោះ ។ លោក បន្ត ថា លោក គ្មាន អ្វី សល់ ទៀត នោះ ទេ ។ លោក បន្ថែមថា ក្រោយ បាត់ លោក ក៏ បាន ទៅ ដាក់ ពាក្យ បណ្តឹង ហើយ ជិះ ម៉ូតូ ដេីរ រក គ្រប់ ច្រកល្ហក ដោយ ខ្លួនឯង បន្ថែម ទៀត តែ មិនមាន តំរុយ អ្វីនោះ ឡេីយ ។

ពាក់ព័ន្ធ ករណី ខាងលើ នេះ លោក កៅ ចេនឡា នាយ ប៉ុស្ដិ៍ សំបួរ មាស បានប្រាប់ ពិត ពិត តាម រយៈ ទូរស័ព្ទ នៅ ព្រឹក ថ្ងៃ ទី ១០ ខែ កញ្ញា នេះ យ៉ាង ខ្លី ថា ពិត ជា មាន ករណី នេះ កេីត ឡេីង ប្រាកដ មែន លោក ប្រាប់ ទៀត ថា ប៉ុណ្ណឹង ហើយ ខ្ញុំ កំពុង សរសេរ របាយការណ៍ ហើយ ក៏ ចុច បិទ ទូរស័ព្ទ តែ ម្តង ។
ដោយ ឡែក ចំពោះ ករណី ខាង លើ ទៀត សោត លោក វរសេនីយ៍ឯក ឯក លន់ អធិការ ស្រុក មុខ កំពូល លោក បាន ប្រាប់ ពិតពិត ថា កម្លាំង ព្រហ្ម ទណ្ឌ របស់ យើង បាន ចុះ ទៅ ពិនិត្យ ហើយ លោក ថានេះ ពិត ជាករណីទី២មែន ដោយ បាត់ ក្របី ចំនួន ៩ក្បាល ។
គួររំលឹកថា កាលពី យប់ថ្ងៃទី៧ ឈានចូលថ្ងៃទី ៨ខែសីហា ឆ្នាំ២០២០កន្លងទៅប្រជាពលរដ្ឋរស់នៅក្នុងភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្តាល បានបាត់ក្របីមេចំនួន៤ក្បាល ដែលគិតជាទឹកប្រាក់ម្រមាណជាជិត ១០០០០ដុល្លារ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។

សូម បញ្ជាក់ ថា បេី គិត ត្រឹម យប់ថ្ងៃទី៧ ឈានចូលថ្ងៃទី ៨ខែសីហា ឆ្នាំ២០២០ រហូត មកដល់ ថ្ងៃ ទី ០៩ ឈាន ចូល ថ្ងៃ ទី ១០ ខែ កញ្ញា នេះ ប្រជាពលរដ្ឋ រស់ នៅ ភូមិ ពោង ឃុំ សំបួរមាស ស្រុក មុខ កំពូល ខេត្តកណ្តាល បាន បាត់ ក្របី ចំនួន ពីរ ក្រោល ស្មើ នឹង ៩ក្បាល បេីគិត ជាទឹកប្រាក់ ប្រមាណ ជា ង ២ ម៉ឺន ដុល្លារ ។



