រឿងគ្រោះថ្នាក់ចៃដន្យ ដែលនឹកស្មានមិនដល់! ប្ដីយំ ព្រោះស្តាយប្រពន្ធ ស្លា.ប់ រួមនិងកូនក្នុងផ្ទៃ ពេលទៅសំរាលកូននៅមន្ទីរ….. នៅព្រះវិហារ…

 (ព្រះវិហារ)៖ ករណីនេះ តំណាងគ្រូពេទ្យអះអាងថា ជារឿងគ្រោះថ្នាក់ចៃដន្យ ដែលនឹកស្មានមិនដល់.!។ ”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ” ដែលមានលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ជាម្ចាស់ភាគហ៊ុន បានរងការចោទប្រកាន់ថា ធ្វើការខ្ជីខ្ជាធ្វេសប្រហែស ទុកស្ដ្រីដែលត្រូវសំរាលកូន រយៈពេលយូរ មិនព្រមធ្វើការវះកាត់តាមការទាមទាររបស់ប្ដី បណ្ដាលឱ្យស្ដ្រីរងគ្រោះ ប្រឹងរហូតអស់កម្លាំងនិងដាច់ខ្យល់ស្លា.ប់ បន្ទាប់ពីគ្រូពេទ្យដាក់ថ្នាំសណ្ដំ បម្រុងធ្វើការវះកាត់.!។ សូមជម្រាបថា”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ”ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ប៉ាលហា ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ជាម្ចាស់ភាគហ៊ុន។ ស្ត្រីរងគ្រោះឈ្មោះ ខៃ ស្រីទូច អាយុ ៣៤ឆ្នាំ នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ បាន(ស្លា.ប់រួមនិងកូនប្រុសក្នុងផ្ទៃ) កាលពីថ្ងៃទី០៤.០៩.២០២២ បន្ទាប់ពីចូលសំរាលកូនទី២ រយៈពេល១យប់ មិនបានសម្រេច.!។ ក្នុងរឿងរ៉ាវមួយនេះលោក យ៉ាន់ ម៉េងហាក់ មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថ ក្រុងព្រះវិហារ ដែលត្រូវជាប្ដីស្ដ្រីរងគ្រោះ បានចាត់ទុកថា”មូលហេតុមកពីគ្រូពេទ្យ ធ្វើការខ្ជីខ្ជាធ្វេសប្រហែស ទុកប្រពន្ធខ្លួនយូរ មិនព្រមធ្វើការវះកាត់ជាហេតុនាំឱ្យ នាងអស់កម្លាំង ហើយដាក់ថ្នាំសណ្ដំទៀតទើបនាងស្លាប់”។ ប្ដីស្ដ្រីរងគ្រោះបញ្ជាក់ថា ខណៈប្រពន្ធកំពុងឈឺពោះនោះ ខ្លួនបានកក់បន្ទប់ VIP លេខ860 សម្រាប់ត្រៀមសំរាកក្រោយវះកាត់ ។ ប៉ុន្តែគ្រូពេទ្យមិនវះកាត់ឡើយ ដោយឱ្យរង់ចាំរហូត ទាល់តែនាងស្លាប់ ទើបភ័យស្លន់ស្លោរបញ្ជូនសពចេញ។ ជាការឆ្លើយតបតំណាង មន្ទីរពហុព្យាបាល នឹងសម្ភព ព្រះវិហារ បានអះអាងថា ខ្លួនមិនបានពន្យារពេលវះកាត់នោះទេ។ គ្រូពេទ្យរូបនោះបន្តថា នេះជារឿងចៃដន្យមួយគ្រោះថ្នាក់បន្ទាន់ ដែលកម្រនឹងជួប មនុស្សកើតចាស់ឈឺស្លាប់ជាច្បាប់ធម្មជាតិ ខណៈក្រុមគ្រូពេទ្យជួយអស់ពីលទ្ធភាពហើយ។ ចំណែកលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា ករណីនោះ គ្រូពេទ្យបម្រុងធ្វើការវះកាត់ស្ដ្រីរងគ្រោះហើយ។ ប៉ុន្តែក្រោយពេលដាក់ថ្នាំសណ្ដំស្រាប់តែនាង”អ័ព្ទស្លេរ”សំពាតឈាមធ្លាក់ចុះ ជិតផុតដង្ហើម។ ខណៈអត្រានៃការស្លា.ប់របស់នាងខ្ពស់បំផុតរហូតដល់៨៥% ក្នុងនោះលោក គួង ឡូ ក៏បានជម្រុញឱ្យគ្រូពេទ្យជួយសង្គ្រោះផងដែរ។បើតាមលោក គួង ឡូ នេះជាករណីស្បូនកន្ត្រាក់ បែកទឹកភ្លោះហូរចូលសសៃឈាម និងសួត បណ្ដាលឱ្យកម្ទេចផ្សេងៗស្ទះចរន្ត ទើបនាងស្លាប់.!។ ក្នុងនោះលោក គួង ឡូ ក៏បានទទួលស្គាល់ដែរថា លោកពិតជាមានភាគហ៊ុន នៅក្នុងមន្ទីរពហុព្យាបាល នឹងសម្ភព ព្រះវិហារ ពិតប្រាកដមែន។ រីឯលោក សុក វាសនា ប្រធាន មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានថ្លែងប្រាប់នៅរសៀលថ្ងៃទី០៦.០៩.២០២២ថា ពេលនោះស្ដ្រីរងគ្រោះត្រូវបានដឹកមកកាន់ មន្ទីរពេទ្យបង្អែក របស់លោក ត្រឹមតែ ២៥នាទីប៉ុណ្ណោះ រួចក៏ដឹកសពទៅធ្វើបុណ្យ ។ ចំពោះការវិនិច្ឆ័យបែបណានោះ? លោកសូមមិនបកស្រាយឡើយ ដោយថាជំនាញកំពុងស្រាវជ្រាវ.!។ គ្រួសាររងគ្រោះអះអាងថា មូលហេតុមកពីគ្រូពេទ្យ ធ្វើការខ្ជីខ្ជាធ្វេសប្រហែស មិនយកចិត្តទុកដាក់បែបណាក្ដី។ ប៉ុន្តែពន្លឺយុត្តិធម៌ សម្រាប់ជនរងគ្រោះក៏ដូចជា ចំណាត់ការក្ដៅទៅលើ”មន្ទីរពហុព្យាបាល នឹងសម្ភព ព្រះវិហារ” ប្រហែលជាពុំអាចទៅរួចឡើយ.!។ ព្រោះម្ចាស់ភាគហ៊ុននៃមន្ទីរពេទ្យមួយនេះ ជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ដែលជាអ្នកអនុវត្តច្បាប់ហើយនោះ.!៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram