ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លិខិតថ្លែងអំណរគុណ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល…
សូមថ្លែងអំណរគុណ ជូនចំពោះលោក ជុំ បញ្ញរិទ្ធ ដែលបានឧបត្ថម្ភ គ្រឿងឧបភោគនិងបរិភោគ រួមទាំងថវិកាមួយចំនួន សម្រាប់យកទៅជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងគ្រោះធម្មជាតិ នាពេលបច្ចុប្បន្ន ជូនដល់ស្នងកាដ្ឋាននគរបាលខេត្តកណ្តាល រួមមាន៖ អង្ករ ចំនួន២តោន, មីម៉ាម៉ា ចំនួន១០០កេះតូច, ត្រីខកំប៉ុង ចំនួន១០០យួរ។

យើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់លោក ជុំ បញ្ញរិទ្ធ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែសុភមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។










