នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ លោក ឃឹម ស៊នសូដា អភិបាល នៃគណៈ…
អភិបាលខណ្ឌកំបូល រួមជាមួយមន្ត្រីរាជការសាលាខណ្ឌ ប្រារព្ធពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ របស់លោកហួតជុំ និងលោកស្រី សៅ សូរិយា (ក្រុមហ៊ុន CCES ) នៅសាលាខណ្ឌកំបូល ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក្នុងនាមរដ្ឋបាលខណ្ឌ កំបូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដែលទឹកចិត្តសប្បុរស ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយរដ្ឋបាលខណ្ឌ ដេីម្បីចែករំលែកដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត និងសូមជូនពរ លោក និងលោកស្រី សូមជួបតែពុទ្ធពរទាំង៤ ប្រកា រ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ជាពិសេសសូមឲ្យដំណេីរការក្រុមហ៊ុនទទួលជោគជ័យកាន់តែប្រសេីរឡេីង ។


