សកម្មជនបក្សភ្លើងទៀននៅខេត្តកំពង់ចាម បន្តផ្តួលស្លាកបក្សភ្លើងទៀន ព្រោះនយោបាយបំបែកបំបាក់ជាតិ ….

(កំពង់ចាម)៖ នយោបាយបំបែកបំបាក់ជាតិរបស់មេដឹកនាំបក្សភ្លើងទៀន ជាពិសេសមេដឹកនាំស្រមោលទណ្ឌិត សម រង្ស៉ី បានធ្វើឱ្យសកម្មជនគណបក្សភ្លើងទៀន ក្នុងខេត្តកំពង់ចាម ខឹងសម្បា ស្អប់ខ្ពើម អស់ជំនឿចិត្ត ហើយនាំគ្នាផ្តួលស្លាកបក្សភ្លើងទៀន ចេញពីមុខផ្ទះ និងភូមិឋានរបស់គេជាបន្តបន្ទាប់។
រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ គ្រួសារសកម្មជនបក្សភ្លើងទៀនមួយគ្រួសារទៀត គឺគ្រួសារអ្នកស្រី ឆុន ស្រីកាត់ អាយុ ២៧ឆ្នាំ មានប្តីឈ្មោះ គឿន ឃឿន អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិខ្នុរដំបូង ឃុំខ្នុរដំបូង ស្រុកជេីងព្រៃ បានសម្រេចចិត្តផ្តួលស្លាកគណបក្សភ្លេីងទៀន ចេញពីមុខផ្ទះរបស់ខ្លួន។
អ្នកស្រី ឆុន ស្រីកាត់ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅពួកគាត់ឈប់ជឿ និងឈប់គាំទ្រលេីការដឹកនាំគណបក្សភ្លេីងទៀនហេីយ។ អ្នកស្រី ឆុន ស្រីកាត់ បានលើកឡើងថា គ្រួសារគាត់ខកចិត្ត និងខឹងសម្បាជាខ្លាំង ចំពោះមេដឹកនាំបក្សភ្លើងទៀន ដែលនៅតែបន្ត ដើរតាមនយោបាយពិសពុលរបស់ទណ្ឌិត សម រង្ស៉ី ដែលជានយោបាយបំបែកបំបាក់ជាតិ និងនាំមហន្តរាយសម្រាប់ជាតិ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram