លោក ញ៉េម សុភាព អធិការរងនគរបាលស្រុកជាំក្សាន្តរងការចោទប្រកាន់ថាជាអ្នកនៅពីរក្រោយខ្នងនៃជំនួញសិប្បកម្មកែឆ្នៃឈើខុសច្បាប់ …….
ខេត្តព្រះវិហារ៖ លោកវរះសេនីយ៍ត្រីញ៉េម សុភាពអធិការរងនគរបាលស្រុកជាំក្សាន្តរងការចោទថាជាអ្នកនៅពីក្រោយខ្នងនៃជំនួញសិប្បកម្មកែឆ្នៃឈើល្មើសច្បាប់ស្ត្រីជាមេឈ្មួញរកសុីដឹកជញ្ជូនគ្រឿងសិប្បកម្មអត់ច្បាប់ដែលគេស្គាល់ឈ្មោះថាចែទូច(ហៅចែញ៉ាញ់)និងមានលោកញ៉េម សុភាពអធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌស្រុកជាំក្សាន្តត្រូវជាប្តីបានយកតួនាទីអំណាចខ្លួនចាំកាងជំនួញខុសច្បាប់ខាងលើនេះ។លោកវរះសេនីយ៍ត្រីញ៉េម សុភាពអធិការរងនគរបាលស្រុកជាំក្សាន្តរងការចោទថាជាអ្នកនៅពីក្រោយខ្នងនៃជំនួញសិប្បកម្មកែឆ្នៃឈើល្មើសច្បាប់។
បើតាមសេចក្តីរាយការបច្ចុប្បន្នឈ្មោះចែទូច(ហៅចែញ៉ាញ់)ភរិយាលោកស័ក្ត៤រូបនេះបានធ្វើសកម្មភាពប្រម៉ូលទិញឈើគ្រប់ប្រភេទដើម្បីកែឆ្នៃធ្វើគ្រឿងទ្វារបង្អួចនិងធ្វើការដឹកជញ្ជូនចេញពីស្រុកជាំក្សាន្តខេត្តព្រះវិហារឆ្ពោះទៅខេត្តបន្ទាយមានជ័យដោយឆ្លងកាត់ខេត្តឧត្តរមានជ័យជាចំហរទាំងថ្ងៃទាំងយប់ដោយមានលោកញ៉េមសុភាពចាំកាងនិងការពាររាល់ឧបសគ្គទាំងឡាយណាដែលធ្វើអោយមានការខកខានដល់ជំនួញឈើមួយនេះ។
ហើយសកម្មភាពនេះគេប្រព្រឹត្តទៅជាច្រើនឆ្នាំមកហើយដោយមិនមានមន្ត្រីជំនាញណាហ៊ានចេញមុខបង្ក្រាបឡើយជាពិសេសលោកគឹមជេត្ថាវីនាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្តតែម្តងដោយខ្លាចបាត់បង់លាភសក្ការៈនិងអំណាចបក្សពួកនិយម។
លោកវរះសេនីយ៍ត្រីញ៉េម សុភាពអធិការរងនគរបាលស្រុកជាំក្សាន្តរងការចោទថាជាអ្នកនៅពីក្រោយខ្នងនៃជំនួញសិប្បកម្មកែឆ្នៃឈើល្មើសច្បាប់ជុំវិញការចោទប្រកាន់ខាងលើក្រុមការងារយើង
មិនអាចសុំការបំភ្លឺពីលោកញ៉េមសុភាពអធិការរងនគរបាលស្រុកជាំក្សាន្តបានទេនៅរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២០នេះដោយគ្មានលេខទូរស័ព្ទដូច្នេះយើងខ្ញុំនឹងរងចាំការបកស្រាយណាមួយពីលោក ញ៉េម សុភាព នៅពេលក្រោយហើយនិងធ្វើការផ្សាយជូនឡើងវិញនៅលេខក្រោយទៀត។
តែយ៉ាងណាក៏ដោយលោកឱសេងអធិការនគរបាល ស្រុកជាំក្សាន្តធ្លាប់បានបញ្ជាក់ថាចំពោះករណីខាងលើមិនមានពាក់ព័ន្ធជាមួយលោកញ៉េមសុភាពទេគឺឈ្មោះចែញ៉ាញ់ត្រូវជាប្រពន្ធរកសុីខ្លួនឯង៕



