គ្លីនិកឯកជនឈ្មោះ «សុធារិទ្ធបែកចាន» ជំរិតទារប្រាក់៧៥០$ពីជនរងគ្រោះ គ្រាន់តែលាងរបួសស្រាលៗ …

(ខេត្ដកណ្ដាល) ៖ គ្លីនិកឯកជនឈ្មោះ «សុធារិទ្ធបែកចាន» នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានជំរិតទារលុយពី អ្នកជំងឺ២នាក់ប្តីនិងប្រពន្ធ ជាទឹកប្រាក់៧៥០ដុល្លារ ដោយពួកគាត់រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍រងបួសស្រាល ដោយរលាត់ដៃជើង និងមុខមាត់នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ។

ប៉ុន្តែក្រុមគ្រូពេទ្យទាំងនោះ បានសរសេរនៅក្នុងវិក័យបត្រ ថាជនរងគ្រោះទាំង២នាក់ បាក់ដៃ និងបាក់ជើង និង បានព្យាបាលលាងរបួស បន្តោងសេរ៉ូមម្នាក់១កំប្លោក រួចរុំដៃជើង និងរួចទារលុយចំនួន៧៥០ដុល្លារបង្ខំឲ្យជនរងគ្រោះយកលុយមកបង់ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា។

ជនរងគ្រោះអះអាងថា គាត់របួស រលាត់ស្បែក តែប៉ុណ្ណោះមិនបានបាក់ដៃជើងនោះទេ ហេតុអ្វីគ្រូពេទ្យសរសេរថាគាត់២នាក់ប្តីប្រពន្ធបាក់ដៃនិងបាក់ជើងទៅវិញរួចទារលុយជិត១០០០ដុល្លារគាត់អ្នកក្រីក្រមានលុយឯណាទៅបើច្រើនម្លឹងៗ..។ល។

សូមក្រសួងសុខាភិបាលកម្ពុជាមេត្តាចុះត្រួតពិនិត្យមើល គ្លីនីកមួយនេះផង និងសូមស៊ែឲ្យបងប្អូនគ្រប់គ្នាបានដឹងផង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram