គិតត្រឹមថ្ងៃទី៥ ខែមិថុនា! គ.ជ.ប ចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតជាង ៤លាន ៤សែន ក្នុងចំណោមជាង ៩.៧លានបណ្ណ…

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានចំនួនជាង ៤,៤០៣,៧៥០សន្លឹក ក្នុងចំណោមបណ្ណព័ត៌មានដែលត្រូវផលិតចំនួន ៩,៧១០,៦៥៥បណ្ណ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការ៕
ខាងក្រោមនេះ ជាតារាងបណ្តុះអាសន្ននៃការចែកបណ្ណព័ត៌មានសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៖

