បុរសម្នាក់ជាប់គុក១២ឆ្នាំពីបទសម្លាប់ ម្ដា យចេញមកវិញសម្លាប់ប្អូនថ្លៃនៅកន្លែងនគរបាលចាប់បញ្ចូលគុកជាលើកទី២…
(ខេត្តបាត់ដំបង) ៖ បុរសម្នាក់ធ្លាប់ ជាប់ពន្ធនាគារ១២ឆ្នាំពីបទសម្លាប់ម្តាយបង្កើតពេលចេញពីគុករួចបានប្រព្រឹត្តអំពើមនុស្សឃាតដោយចេតនាម្តងទៀត ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារជាលើកទី២។

លោក វរសេនីយ៍ឯក ឆាង វណ្ណ ឆៃ អធិការ នគរបាល ក្រុង បាត់ដំបង បាន បញ្ជាក់ ថា ករណី ឃាតកម្ម នេះ បាន កើត ឡើង កាលពី ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ វេលា ម៉ោង៦ ល្ងាច ត្រង់ ចំណុច ភូមិ អូរ តាន ប់ សង្កាត់ ក្តុល ដូនទាវ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង រវាង បងថ្លៃ និង ប្អូនថ្លៃ។

បើតាម ការ អះអាង ពី ប្រជាពលរដ្ឋរស់នៅភូមិកើតហេតុបានឲ្យដឹងថាបុរសជាឃាតកនេះឈ្មោះហៀប យាន ភេទ ប្រុស អាយុ៤៧ឆ្នាំ(បងថ្លៃ)បានខឹងសម្បានឹងប្អូនថ្លៃឈ្មោះ អ៊ឹង ងួន ហាន ភេទ ប្រុស អាយុ៤១ឆ្នាំ ដែលចេះតែ និយាយផ្លែផ្កាញយ ដង ពេក ទើប ធ្វើឲ្យ បុរស ដែល ត្រូវជា បងថ្លៃ ទ្រាំ មិនបាន ក៏ សម្រេចចិត្ត វាយ សម្លាប់ តែម្ដង។
តាម ការសារភាព ពី ជនសង្ស័យ វិញបាន និយាយថា កន្លងមកប្អូនថ្លៃរូបនេះ(ជនរងគ្រោះ) ធ្លាប់ យក ចម្ពាម កៅស៊ូ បាញ់ ចំក្បាល ខ្លួន ម្តង រួចមកហើយ ព្រមទាំង បាន និយាយផ្លែផ្កា ឲ្យ ខ្លួន ជាច្រើន ដងទៀត ព្រោះ កន្លងមក ខ្លួន ធ្លាប់ ជាប់ គុក រយៈពេល១២ឆ្នាំ ម្តង រួចមកហើយ ពាក់ព័ន្ធ នឹង ការ សម្លាប់ ម្តាយ របស់ ខ្លួនឯង។

លុះ នៅ ថ្ងៃកើត ហេតុ (ក្រោយចេញពីពន្ធនាគារយូរខែ) ដោយសារទ្រាំមិនបាននឹងការប្រមាថមើលងាយពីប្អូនថ្លៃខ្លួន ក៏បានដើរទៅផឹកស្រា រួច មានបំណង ទៅ វាយ ប្អូនថ្លៃ ទើប ខ្លួន បាន យក ដំបង ជ្រុង ប្រវែង ជិត ១ ម៉ែត្រ វាយ ទៅលើ ប្អូនថ្លៃ បណ្តាល ឲ្យ ស្លាប់ នៅ នឹង កន្លែង យ៉ាងអាណោចអាធ័មតែម្ដង។
ក្រោយកើតហេតុភ្លាមកម្លាំងជំនាញបានទៅចាប់ជនដៃដល់រូបនេះដល់កន្លែងកើតហេតុ និងបានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ដ ចាត់វិធានការ
តាមច្បាប់ឲ្យជាប់ពន្ធនាគារជាលើកទី២ ៕
