ប្រជាពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៣០គ្រាប់…

បាត់ដំបង៖ ប្រជាពលរដ្ឋម្នាក់រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣០គ្រាប់ នៅក្បែរដំបូករបស់ខ្លួននៅចំណុចទីតាំងខាងលើ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង៣០គ្រាប់នោះរួមមាន ក្បាល៦០មីលីម៉ែត្រចំនួន ២៩គ្រាប់ និងក្បាល ១០០លី ចំនួន ១គ្រាប់។


ក្រោយទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេលបានចុះធ្វើការត្រួតពិនិត្យ និងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វា រួចរាយការណ៍ជូនអង្គភាពស៊ីម៉ាក់(CMAC)ដើម្បីយកទៅកំទេចចោល ។

ទន្ទឹមនឹងនោះ នគរបាលស្រុកបវេល បានអរគុណដល់ប្រជាជនដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ចៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram