លោក ឃួង ស្រេង ៖ មិនមានបិទការចេញ-ចូល ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ដូចអ្វីដែលជាការចែកចាយព័ត៌មានប្រឌិតនោះទេ…

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអះអាងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា កម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីរកប្រភពអ្នកប្រឌិតព័ត៌មានទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដែលបង្កឲ្យប្រជាពលរដ្ឋយល់ច្រឡំភិតភ័យ។


សូមជម្រាបថា បច្ចុប្បន្ននេះក្រសួងព័ត៌មាន ,ក្រសួងមហាផ្ទៃ ,ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ,អគ្គស្នងការនគរបាលជាតិ ,អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ,។ល។ និងអង្គភាពសារព័ត៌មានក្នុងស្រុកប្រកបដោយ សីលធម៌ វិជ្ជាជីវៈ បានប្រយុទ្ធប្រឆាំងបំផុត និងព័ត៌មានក្លែងក្លាយ ប្រឌិត ផ្សាយព័ត៌មានមិនពិត បំភ្លើស បំប៉ោង បំភ្លៃ ដែលធ្វើសង្គមវឹកវរ ។ ដូច្នេះសូមជនរួមជាតិ កុំងាយជឿលើការផ្សាយប្រឌិតពីបុគ្គលគំនិតទុច្ចរិតទាំងនោះ។
អភិបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបថា ការចេញចូលរាជធានីភ្នំពេញ គឺនៅដូចធម្មតា មិនមានការបិទអ្វីនោះឡើយ។ ហើយអ្វីដែលបានចែកចាយនោះ គឺជាព័ត៌មានមិនពិត រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលការចែកចាយនេះ។ ពេលនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវលើករណីនេះ»។គួរជម្រាបថា ការចេញមកច្រានចោលរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានការចែកចាយសំឡេងនៅលើបណ្ដាញសង្គមថា អាជ្ញាធរនឹងបិទការចេញចូលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈព័ត៌មាននេះ គឺជាព័ត៌មានមិនពិត ប្រឌិតឡើងដោយជនអគតិប៉ុណ្ណោះ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨៦នាក់ថែមទៀត និងជាសះស្បើយចំនួន ៣៤នាក់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
តួលេខថ្ងៃនេះ ឡើងខ្ពស់គួរអោយកាន់តែបារម្ភណាស់ សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! វិធានការ ៣កុំ និង៣ការពារ ត្រូវតែអនុវត្តអោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដគ្រប់គ្នា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram