លោកបណ្ឌិត កៅ គឹមហួន ផ្តល់ខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងឡាប៊ួនបាចូ ជូនដល់ក្រុមអង្គទូត និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ …

(ហ្សាការតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់ខ្លឹមសារ សំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៨-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ួន បាចូ ជូនដល់ក្រុមអង្គទូត និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ។
ដោយឡែកនៅរសៀលថ្ងៃចន្ទនេះ លោកបណ្ឌិត កៅ គឹមហួន ក៏បានចូលរួមក្នុងព្រឹត្តិការណ៍អម «ការដោះមីន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» របស់សម័យប្រជុំទី៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់ តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយបានថ្លែងសារបើក។
ថ្លែងនៅក្នុងពិធីបើក អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់អំពីតម្រូវការដើម្បីបង្កើនការលើកកម្ពស់ការយល់ដឹង និងវិនិយោគធនធានបន្ថែមទៀតដើម្បីពន្លឿនដល់ដំណើរការដោះមីន។
នៅរសៀលថ្ងៃចន្ទនេះផងដែរ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានចូលរួមក្នុងជំនួបសំណួរ-ចម្លើយ នៃវេទិកាលើកទី៧ របស់អង្គភាពជំនាញពាក់ព័ន្ធជាមួយអាស៊ាន ដែលមានការចូលរួមពីសំណាក់ក្រុមអង្គទូត មជ្ឈមណ្ឌលអាស៊ាន និងអង្គភាពជំនាញនានា

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram