គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកហ្គាសនឹងម៉ូតូបុកគ្នាបណ្តាលឱ្យអ្នកបើកម៉ូតូធ្លាយពោះវៀនស្លាប់នៅនឹងកន្លែងនៅខេត្តស្វាយរៀង…
ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី30ខែសីហាឆ្នាំ២០២០ នៅលើផ្លូវជាតិលេច១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤២និង១៤៣ស្ថិតនៅចំណុចភូមិដើមពោធិ៍ ឃុំស្វាយតាយានស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មូយ រវាងរថយន្តដឹកហ្គាសនឹងម៉ូតូបុកគ្នា បន្ទាប់ពីបុរសម្នាក់ ជាកម្មកររោងចក្របើកម៉ូតូវ៉ាជែងរថយន្តហើយបត់ទទឹងផ្លូវខ្វះប្រុងប្រយ័ត្ន ត្រូវរថយន្តបើកបញ្ច្រាសទិស គ្នាចាប់ហ្វ្រ័ងមិនទាន់បុកកិនអូសប្រមាណ៣០ម៉ែត្រ បណ្តាលឱ្យអ្នកបើកម៉ូតូធ្លាយពោះវៀន ស្លាប់នៅនឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

បុរសដែលស្លាប់មានឈ្មោះលាវ ផល្លីនអាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិឫស្សីព្រៃឃុំកំពង់ចម្លង ស្រុកកំពង់រោទ៍បច្ចប្បន្នរស់នៅភូមិឡ សង្កាត់ពោតាហោក្រុងស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១P-៧៥៥៨ខូចខាតទាំងស្រុង។ចំណែកអ្នកបើករថយន្តដឹកហ្គាសមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបានរត់គេចខ្លួនបាត់ភ្លាមៗបន្សល់តែរថយន្ត ម៉ាក DAEWOOពាក់ស្លាកលេខភ្នំពេញ ៣E-៧២ ៣២ ៕





