ករណីចុះបង្ក្រាបបទល្មើសជលផលបានមួយករណី….

កម្លាំងនគរបាលរដ្ឋបាលប៉ុស្ថិ៍ឃុំស្រែគរ សហការនិងកម្លាំងសហគមន៍របស់ឃុំស្រែគរ កម្លាំងប្រជាការពារ និងជាពិសេសកម្លាំង ជំនាញមន្ត្រីជលផលប្រចាំការនៅទីស្នាក់ការកោះសួន ដែលដឹកនាំដោយលោក អនុសេនីយ៍ ឯក ថាយ ស៊ុនអ៊ី ចុះបង្ក្រាបបទល្មើសជលផលបានមួយករណី

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃ12កើតខែភទ្របទឆ្នាំជូតទោស័កព.ស2564ត្រូវនិងថ្ងៃអាទិត្យទី30ខែសីហាឆ្នាំ2020 វេលាម៉ោង6.40នាទីព្រឹក ចុះបង្ក្រាបបទល្មើសជលផលបានមួយករណី ។ ក្នុងនោះ*ឃាត់ខ្លួនជនសង្ស័យប្រព្រិត្តិបទល្មើសជាក់ស្តែងបានចំនួន02នាក់រួមមាន:

  1. ឈ្មោះ ផាត់ម៉ុល ភេទប្រុស អាយុ 26ឆ្នាំ ជនជាតិខ្មែរ។
  2. ឈ្មោះ អិុន រតនា ភេទប្រុស អាយុ20ឆ្នាំជនជាតិខ្មែរ អ្នកទាំងពីរមានទីលំនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ និងដកហូតវត្ថុតាងបានរួមមាន:.ទូកស្មាច់ប្រវែង6.3m ចំនួន01គ្រឿង
    .ម៉ាសុិនកាណូតម៉ាក MOTO YAMA18CC ចំនួន01គ្រឿង
    .ក្បាលឆក់ត្រជាក់ទំហំ 12 W ឬ(12គ្រាប់)ចំនួន01គ្រឿង

.អាគុយ40 អំពែរ ចំនួន01គ្រឿងនិង
.ត្រីចម្រុះចំនួន15គីឡូក្រាម។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់មន្ត្រីជលផលបានបំពេញសំណុំបែបបទបញ្ជូនទៅមន្ទីរជលផលខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram