លោក Ruben Selles ត្រូវបានតែងតាំងជាគ្រូបង្វឹក Southampton រហូតដល់ដំណាច់រដូវកាលនេះ …

(ឡុងដ៍)៖ ក្លិប Southampton បានតែងតាំងគ្រូបង្វឹកបណ្តោះអាសន្ន Ruben Selles ជាអ្នកចាត់ការរបស់ក្លិប រហូតដល់ចប់រដូវកាលនេះ, នេះបើតាមការប្រកាស ពីក្លិបដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Selles វ័យ៣៩ឆ្នាំរូបនេះ ត្រូវបានដាក់ឲ្យដឹកនាំជាបណ្តោះអាសន្ន បន្ទាប់ពីលោក Nathan Jones ត្រូវបានបណ្តេញចេញពីតំណែង កាលពីថ្ងៃទី១២ ខែកុម្ភៈ។ លោកបានដឹកនាំក្លិបបាតតារាង Southampton យកឈ្នះលទ្ធផល១-០ លើក្រុម Chelsea ក្នុងការប្រកួតលើកដំបូង ដែលលោកបានដឹកនាំ។
លោក Selles នឹងដឹកនាំការប្រកួតលើកដំបូងរបស់លោក ក្នុងនាមជាអ្នកចាត់ការអន្រ្តៃយ៍នោះ នឹងធ្វើឡើងក្នុងដំណើរនាថ្ងៃសៅរ៍ ទៅជួបក្រុមចំណាត់ថ្នាក់ទី១៩ ក្នុងតារាង Leeds United។
លោកគឺជាគ្រូបង្វឹកទី៣ហើយ របស់ក្លិប Southampton ក្នុងរដូវកាលនេះ។
ការចាកចេញរបស់លោក Nathan Jones បានកើតឡើង៩៥ថ្ងៃ បន្ទាប់ពីលោក ត្រូវបានតែងតាំងជាគ្រូបង្វឹក កាលពីខែវិច្ឆិកា ជំនួយតំណែងលោក Ralph Hasenhuettl, ប៉ុន្មានថ្ងៃ មុនពេលការឈប់សម្រាក World Cup៕
