ផ្សារអង្គតាសោមនិងបរិវេណជុំវិញផ្សារទាំងអស់ ត្រូវផ្អាកជាបណ្ដោះអាសន្ន ព្រោះមានការរីករាលដាលជំងឺកូវីដ១៩


តាកែវ៖រដ្ឋបាលខេត្តតាកែវ សម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មការលក់ដូរទាំងអស់នៅក្នុងផ្សារអង្គតាសោមនិងបរិវេណជុំវិញផ្សារទាំងអស់ ដែលស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ ចាប់ពីម៉ោង១៤រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។
នេះបើយោងតាមសេចក្ដីសម្រេច ដែល CPNS NEWS ទើបទទួលបានមុននេះបន្តិច ។
ការសម្រេចផ្អាកជាបណ្ដោះអាសន្ននាពេលនេះ គឺ ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram