សាកសពកីឡាករបាល់ទាត់ Christian Atsu ត្រូវបានដឹកទៅកាន់ប្រទេសកំណើតវិញ…

(អាក្រា)៖ សាកសពរបស់កីឡាករបាល់ទាត់ Christian Atsu ដោយបានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសតួកគីកាលពី ២សប្តាហ៍មុននោះ ត្រូវបានដឹកតាមយន្តហោះត្រឡប់ទៅកាន់ប្រទេសហ្គាណា ដែលជាទឹកដីកំណើតរបស់លោកវិញហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
យន្តហោះដឹកសពលោក Atsu បានចុះចតនៅទីក្រុង Accra នាយប់កណ្តាលអាធ្រាត្រថ្ងៃអាទិត្យ។
សាកសពរបស់លោក Atsu ត្រូវបានគេរកឃើញកាលពីថ្ងៃសៅរ៍ ក្រោមកម្ទេចថ្មនៃផ្ទះរបស់លោក ស្ថិតនៅភាគខាងត្បូង ប្រទេសតួកគី។


លោកជាកីឡាករបាល់ទាត់អាជីព ១រូបលេងឲ្យក្លិបតួកគី Hatayspor។
ខ្សែបម្រើស្លាបរូបនេះបានលេង ៦៥លើកឲ្យក្រុមជម្រើសជាតិហ្គាណា និងបានជួយឡើងដល់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ជើងឯកអាហ្រ្វិក 2015 Africa Cup of Nations ទៀតផង។
លោកក៏ធ្លាប់លេងឲ្យក្លិបក្នុងលីគកំពូលអង់គ្លេស Premier League មានដូចជា Everton និង Newcastle United ផងដែរ មុនទៅចូលរួមជាមួយក្លិបនៅតួកគី។
សាកសពរបស់លោក Atsu ត្រូវបានសែងចេញដោយកងកម្លាំងនៃប្រទេសហ្គាណា និងអមដំណើរដោយអនុប្រធានាធិបតី លោក Mahamudu Bawumia ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram