ភ្នំពេញ៖ យោងតាម គណនីហ្វេសប៊ុក “Minea Nea” បានបង្ហោះរៀបរាប់ថា៖ មុនឆ្លងឆ្នាំមួយយប់…

សូមបងប្អូនដែររស់នៅក្នុងបុរីទាំងអស់ មេត្តាប្រុងប្រយ័ត្ន អោយបានខ្ពស់ ព្រោះមានចោរធ្វេីសកម្មភាពលួចដោះកញ្ជក់ទា្វរក្រោយបន្ទប់ជាន់លើ រួចចុះមកបន្ទប់ក្រោម ប្រមូលយកបានទ្រព្យសម្បត្តិ មានទូរស័ព្ទ៤គ្រឿង លុយក្នុងកាបូប គ្រឿងអលង្ការ ពេជ្រ អស់ជាង២មុឺនដុល្លារ ហេីយគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។

ហេតុការណ៍ចោរគាស់ផ្ទះចូលលូចទ្រព្យសម្បត្តិនេះបានកេីតឡេីងកាលពីវេលាម៉ោង០០:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុច បុរី លឹម ឈាងហាក់ (វាលស្បូវ ) សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បេីតាមសម្ដីនារីរងគ្រោះបានរៀបរាប់ក្នុង គណនេយ្យ ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់អ្នកនាងមានឈ្មោះ “Minea Nea” ដែលមានខ្លឹមសារទាំងស្រុងថា “នៅវេលាម៉ោង១២:30នាទីអាធ្រាតថ្ងៃទី៣១ ខែ១២ មានករណីចោរធ្វើសកម្មភាពចូលគាស់ផ្ទះរបស់នាងខ្ញុំដោយធ្វើការដោះកញ្ជក់ទា្វរក្រោយបន្ទប់លើចុះមកបន្ទប់ក្រោមយកបានទ្រព្យអស់ជាង ២មុឺនដុល្លារ ដោយក្នុងនោះមានទូរស័ព្ទ៤គ្រឿង លុយក្នុងកាបូប នឹងគ្រឿងអល័ង្គការពេជ្រ។

សូមបងប្អូនដែលរស់ នៅក្នុងបុរីទាំងអស់ មានការប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះផ្ទះខ្ញុំវាបានចូលមកជាលើក ទី២ហើយ លើកទី១ គឺមិនបានសម្រេច តែលើកទី២នេះ គឺវាយកបានសំរេចដោយក្នុងផ្ទះរបស់ខ្ញុំគឺមានសមាជិកច្រើន តែវាមិនញញើត រឺខ្លាចរអានោះទេ ខាងនាងខ្ញុំនឹងធ្វើការដាក់ពាក្សបណ្តឹងនាព្រឹកនេះពេលដែររួចរាល់យើងខ្ញុំនឹងបង្ហោះវិឌីអូ មុខចោរនោះជូនអ្នកទាំងអស់គ្នាបានមើលពេលក្រោយ”៕

ពលរដ្ឋសង្ឃឹម និងជឿជាក់ លើសមត្ដកិច្ចខណ្ឌច្បារអំពៅ ជាពិសេស ឯកឧត្តម ស ថេត ស្នងការរជធានីភ្នំពេញ និងដាក់កម្លាំងជំនាញបន្ថែមទៀត ស្រាវជ្រាវតាមចាប់មុខសញ្ញាសង្ស័យ មកផ្តន្ទាទោស ដើម្បីពលរដ្ឋរស់នៅដោយស្ងប់សុខ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram