ឥណ្ឌាបញ្ជាទិញយន្តហោះដឹកអ្នកដំណើរចំនួន ៨៤០គ្រឿងពីក្រុមហ៊ុន Airbus និង Boeing….

(ញូវដែលី)៖ ប្រធានផ្នែកពាណិជ្ជកម្ម និងការផ្លាស់ប្តូរ របស់ក្រុមហ៊ុន Air India លោក Nippon Agarwal បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាមួយនេះ បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរចំនួន ៨៤០គ្រឿងពីក្រុមហ៊ុន Airbus និង Boeing ក្នុងនោះរួមទាំង ៣៧០គ្រឿងជាជម្រើស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ការប្រកាសនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបាននិយាយថា ខ្លួនបានដាក់ការបញ្ជាទិញយ៉ាងម៉ឺងម៉ាត់សម្រាប់យន្តហោះ ៤៧០គ្រឿង ដោយក្នុងនោះ ២៥០ពីក្រុមហ៊ុន Airbus និង ២២០ពីក្រុមហ៊ុន Boeing ។
លោក Aggarwal បានគូសបញ្ជាក់ថា «ការបញ្ជាទិញនេះរួមបញ្ចូលទាំងចំនួនថេរដែលត្រូវបញ្ជាក់ ៤៧០គ្រឿង និងជាជម្រើស ៣៧០គ្រឿងពីក្រុមហ៊ុន Airbus និង Boeing ក្នុងរយៈពេលមួយទសវត្សរ៍»។
គួរបញ្ជាក់ថា នេះនឹងជាការបញ្ជាទិញយន្តហោះដ៏ច្រើនធំបំផុត របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ទំនើប៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram