គ្រាន់តែរឿងរទេះគោដុតសោះ!!ថៅកែហាង ដឹ ស្តម ដកកាំ.ភ្លើងបា.ញ់គំរាម មេចុងភៅរបស់ខ្លួន ១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច …

ភ្នំពេញ: ថៅកែហាង(យីហោ ដឹ ស្តមម្នាក់) បានដកកាំភ្លើងបាញ់គំរាម មេចុងភៅ ដែរធ្វើការនៅក្នុងហាងរបស់ខ្លួន១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២២ នៅក្នុងហាង ដឹ ស្តម ជាប់ផ្លូវ១៨២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7មករារាជធានីភ្នំពេញ ។ ជនបង្កដែលជាថៅកែហាងខាងលើមាន ឈ្មោះ ផល ភេទប្រុស អាយុ ៤០ ឆ្នាំ។

ចំណែកជនរងគ្រោះមានឈ្មោះ ឈូក សុភាព ភេទប្រុសអាយុ ៤៨ ឆ្នាំ មុខរបរមេចុងភៅនៅហាងកើតហេតុខាងលើ ស្នាក់នៅម្ដុំចំការដូង ខណ្ឌដង្កោ។

បើតាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថារូបគាត់បានធ្វើការនៅហាងខាងលើនេះរយៈពេលច្រើនឆ្នាំមកហើយ ហើយមុនកើតហេតុ ថៅកែហាងដែលជាជនបង្កខាងលើ បានមកសួរនាំរូបគាត់ថា មិចបានមកកាត់រទេះដុតគោ របស់គាត់ ហើយរូបគាត់ក៏បានប្រាប់ទៅវិញថារូបគាត់មិនបានកាត់រទេះគោដុតនោះទេ ដោយរូបគាត់មិនដឹងអីនោះទេ តែថៅហាងនោះមិនជឿ ហើយបានរករឿងគាត់និងរកវាយលើរូបគាត់ទៀត ហើយជនបង្កបានបោះពាក្យសម្តីថា ហែងតិចទៀត ដឹងគ្នាហើយ រួចជនបង្កបើករថយន្តមួយគ្រឿងចេញទៅបាត់ លុះមួយសន្ទុះក្រោយមក ម៉ោងកើតហេតុខាងលើ ជនបង្កបានបើករថយន្តត្រឡប់មកវិញ រួចបានដកកំភ្លើងភ្ជុងនិងដេញបាញ់គាត់ធ្វើឲ្យគាត់ភ័យស្លន់ស្លោរត់ពេញក្នុងហាង ភ្លាមនោះជនបង្កបានបាញ់ឡើងលើមួយគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ជនរងគ្រោះបានបន្តទៀតហាងកើតហេតុខាងលើមានថៅ៣នាក់ចូលភាគហ៊ុន ចំណែកថៅកែដែលជាជនបង្ក តែងតែមករករឿងទៅលើរូបគាត់ជាញឹកញាប់ ចំណែកថៅកែពីរនាក់ទៀតជាមនុស្សល្អនិងជាមនុស្សស្មោះត្រង់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់បានប្រមូលភស្តុតាង(សំបកគ្រាប់)និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌ 7 មករាដើម្បីឲ្យសមត្ថកិច្ចចាប់ជនបង្ក ចាត់ការទៅតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram