ផ្លូវការ! ខ្សែបម្រើ Rodri បន្តកិច្ចសន្យាថ្មីជាមួយ Man City ដល់ឆ្នាំ២០២៧

(អឺរ៉ុប)៖ ខ្សែបម្រើ Rodri បានបន្តព្រមព្រៀងលើកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំបន្ថែមទៀត ដោយនឹងរួមរស់ជាមួយក្លិប Manchester City រហូតដល់ឆ្នាំ២០២៧ ដែលស្ថិតក្នុងលីគអង់គ្លេស Premier League។ នេះបើតាមប្រភព BBC ចេញផ្សាយឲ្យដឹងនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

បុរសសញ្ជាតិអេស្ប៉ាញ Rodri វ័យ ២៦ឆ្នាំ ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រោយផ្ទេរមកពីក្លិប Atletico Madrid ក្នុងតម្លៃ ៦២.៨លានផោនកាលឆ្នាំ២០១៩ ខណៈមកដល់ពេលនេះរូបគេបានរួមចំណែកជួយក្លិប City ឈ្នះពានលីគកំពូលអង់គ្លេស Premier League ២លើក, EFL Cup ២លើក និងពាន FA Community Shield 2019។
Rodri ជាកីឡាករជម្រើសជាតិអេស្ប៉ាញ ក៏បានរងជើងឯកពានអឺរ៉ុប UEFA Champions League 2020-21 ជាមួយមេឃខៀវ ខណៈរូបគេបង្ហាញខ្លួនបាន ១៥១ប្រកួត និងរកបាន ១៣គ្រាប់ផផដែរក្នុងរយៈពេល ៣រដូវកាល គ្រាដែលសមាជិកបន្ទាប់ដែលត្រៀមបន្តកិច្ចសន្យាជាមួយ Man City មានកីឡាករ Phil Foden និង Riyad Mahrez ដែលសុទ្ទជាកីឡាករឆ្នើម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram