Liverpool យល់ព្រមនាំយកជើងស៊ុតនៅ World Cup 2022 ខ្សែបម្រើ Gakpo ពីក្លិប PSV


(ឡុងដ៏)៖ ក្លិបលំដាប់កំពូលលីគអង់គ្លេស Liverpool នៃក្របខណ្ឌ Premier League នៅពេលនេះមានរបាយការណ៍បានបង្ហាញថា បានយល់ព្រមចុះកិច្ចសន្យាក្នុងតម្លៃប្រមាណ ៤៤លានផោនជាមួយក្លិប PSV Eindhoven ក្នុងការទិញយកខ្សែបម្រើឆ្នើមហូឡង់ Cody Gakpo។ នេះបើតាមប្រភពពី Dailymail នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
តាមរយៈរបាយការណ៍នេះដែរនឹងធ្វើឲ្យខ្សែបម្រើស្លាប Gakpo ក្លាយជាកីឡាករហូឡង់ដែលបានផ្ទេរចេញពីក្លិបក្នុងស្រុក PSV ដោយមានតម្លៃកំណត់ត្រាថ្លៃប្រចាំក្លិបប្រមាណ ៤៤លានផោន។ នេះបើតាមរបាយការណ៍របស់ក្លិប PSV ដោយរូបគេនឹងធ្វើដំណើទៅកាន់អង់គ្លេស ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។
មុនការសម្រេចរវាង Liverpool និង PSV កីឡាករ Gakpo ក៏ស្ថិតក្នុងបញ្ជីចាប់អារម្មណ៍ពីសំណាក់ក្លិប Manchester United ផងដែរ។ កីឡាកររូបនេះក៏ជាសមាជិកម្នាក់នៃក្លិប PSV ដែលលេងបាន ១៥៩ប្រកួត និងរកបាន ៥៥គ្រាប់គិតពីឆ្នាំ២០១៧ មក។
គួររំលឹកផងថា Gakpo បច្ចុប្បន្នរូបគេបានបង្ហាញខ្លួនជាមួយជម្រើសជាតិហូឡង់បានចំនួន ១៤ប្រកួត ដោយរកបាន ៦គ្រាប់ ក្នុងនោះមាន ៣គ្រាប់ស៊ុតនៅ FIFA World Cup 2022 ខណៈរូបគេនឹងក្លាយសមាជិកទី២ មានសញ្ជាតិហូឡង់រួមជាមួយខ្សែការពារ Virgil van Dijk ដែលកំពុងលេងជាមួយក្លិបហង្សក្រហមនេះ៕

EINDHOVEN, NETHERLANDS – AUGUST 24: Cody Gakpo of PSV reacts during the UEFA Champions League Play-Off Second Leg match between PSV and Rangers at the Philips Stadion on August 24, 2022 in Eindhoven, Netherlands (Photo by Geert van Erven/BSR Agency/Getty Images)

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram